ព័ត៌មានអន្តរជាតិ

លោក Blinken ៖ កិច្ចព្រមព្រៀងនៅហ្គាហ្សា និងលក្ខខណ្ឌប្រមាណជា ៩០ ភាគរយបានសម្រេចរួចទៅហើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ នូវបញ្ហាដែលនៅសេសសល់របស់ពួកគេ និងបញ្ចប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ខណៈដែលកិច្ចព្រមព្រៀងភាគច្រើនត្រូវបានយល់ព្រមរួចហើយ នេះបើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហៃទី លោកបានមានប្រសាសន៍ថា ផ្អែកលើអ្វីដែលខ្ញុំបានឃើញ ៩០ភាគរយនៃកិច្ចព្រមព្រៀងត្រូវបានយល់ព្រម ប៉ុន្តែមានបញ្ហាសំខាន់ៗមួយចំនួនដែលនៅតែមាន ដែលយើងត្រូវការដើម្បីអាចទទួលបានកិច្ចព្រមព្រៀង។ លោក​បាន​សង្កត់​ធ្ងន់​ថា៖ វា​ពិត​ជា​មាន​តួនាទី​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​យល់​ព្រម​លើ​បញ្ហា​ដែល​នៅ​សេសសល់​ទាំង​នេះ។

លោក Blinken បានព្រមានថា ជារៀងរាល់ថ្ងៃដែលកិច្ចព្រមព្រៀងមិនត្រូវបានបញ្ចប់ ហើយភាគីទាំងពីរមិននិយាយថា បាទឬចាសទេ ឬរយៈពេលណាទេ​​​។វាអាចមានអ្វីផ្សេងទៀតកើតឡើង ហើយមានព្រឹត្តិការណ៍អន្តរាគម ដែលគ្រាន់តែរុញច្រានអ្វីៗទាំងអស់ចោល និងហានិភ័យប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបដិសេធថាលក្ខខណ្ឌប្រមាណជា៩០ភាគរយនៃកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស់ មិនត្រូវបានធ្វើទេ ដោយហៅការអះអាងថាតួលេខទាំងនោះមិនត្រឹមត្រូវទេ។

លោក Netanyahu បានប្តេជ្ញាថា លោកនឹងមិនដកកងទ័ពអ៊ីស្រាអែល ចេញពីដីយុទ្ធសាស្ត្រ ១៤គីឡូម៉ែត្រ តាមបណ្តោយព្រំដែន Gaza-Egypt ដែលគេស្គាល់ថា Philadelphi Corridor ដោយលើកហេតុផលថា វត្តមានយោធាអ៊ីស្រាអែល នៅទីនោះមានសារៈសំខាន់ ដើម្បីធានាបានជ័យជម្នះលើក្រុមហាម៉ាស៕

ប្រែសម្រួល៖ ស៊ុនលី

To Top