ព័ត៌មានអន្តរជាតិ

បេក្ខភាពប្រធានាធិបតី បក្សប្រឆាំងវេណេស៊ុយអេឡា ចាកចេញពីប្រទេសទៅ ជ្រកកោននៅអេស្ប៉ាញ

AFP

ការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានឲ្យដឹងថា បេក្ខភាពប្រធានាធិបតីបក្សប្រឆាំង វេណេស៊ុយអេឡាលោក Edmundo Gonzalez Urrutia បានចាកចេញពីប្រទេស ដើម្បីសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអេស្ប៉ាញ។

អនុប្រធានាធិបតីវេណេស៊ុយអេឡាលោក Delcy Rodriguez បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោក Gonzalez Urrutia “បានជ្រកកោនដោយស្ម័គ្រចិត្តនៅក្នុងស្ថានទូត នៃព្រះរាជាណាចក្រអេស្ប៉ាញ ក្នុងទីក្រុងការ៉ាកាស ជាច្រើនថ្ងៃ” ហើយបានដាក់ពាក្យសុំសិទ្ធិជ្រកកោន នយោបាយជាបន្តបន្ទាប់ទៅរដ្ឋាភិបាល។

លោក Gonzalez Urrutia កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួន នៅប្រទេសវេណេស៊ុយអេឡា ដែលត្រូវបានស្នើសុំកាលពីថ្ងៃច័ន្ទ ដោយការិយាល័យអគ្គមេធាវី និងបានចេញនៅថ្ងៃដដែលដោយ តុលាការនៅទីក្រុងការ៉ាកាស នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

គួរបញ្ជាក់ថា អាជ្ញាធរតុលាការរបស់ ប្រទេសវ៉េណេស៊ុយអេឡា បានចោទប្រកាន់លោក Gonzalez Urrutia ពីបទប្រព្រឹត្តឧក្រិដ្ឋកម្ម រួមទាំងការក្លែងបន្លំអំណាច ការក្លែងបន្លំឯកសារ និងការញុះញង់ប្រឆាំងនឹង ច្បាប់របសប្រទេសនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top