បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ នៅក្នុងព្រឹត្តិការណ៍ សន្ទនាសកល នៅទីក្រុងប៊ែកឡាំង កាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ចាំបាច់ត្រូវមានការប្រកួតប្រជែង កាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក និងចិន ឬវាអាច ប្រឈមមុខទៅនឹងការស្លាប់ ។
យោងតាមលោក Macronបានវិភាគបានបញ្ជាក់ ប្លុកដែលមាន២៩ប្រទេស កំពុងធ្លាក់ចុះយ៉ាងខ្លាំង តាមពីក្រោយ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលទាំងពីរបានវ៉ាដាច់ EU ក្នុងទិន្នផលទាំងសេដ្ឋកិច្ច និងការវិនិយោគ។
លោកប្រធានាធិបតីបារាំងក៏បានព្រមានដែរថា សហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយអាចប្រឈមនឹងបញ្ហាប្រសិនបើខ្លួនបរាជ័យ ក្នុងការធ្វើឲ្យស៊ីជម្រៅលើទីផ្សា រតែមួយរបស់ខ្លួន និងដើម្បីដោះស្រាយ ការបែកបាក់ខាងក្នុង។
ប្រធានាធិបតីបារាំង បាននិយាយថា ៖ សហភាពអឺរ៉ុបអាចស្លាប់ យើងជិតដល់ពេលដ៏សំខាន់មួយ ។ ភាពល្អប្រសើររុងរឿង របស់យើងបានចប់ហើយ យើងកំពុងគ្រប់គ្រងលើសចំណុះ និងវិនិយោគមិនគ្រប់ហើយមិនមានអ្វីប្រែប្រួលទេក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខនេះ ប្រសិនបើយើង ធ្វើតាមរបៀប វារៈបុរាណរបស់យើង យើងនឹងធ្លាក់ចេញពីទីផ្សារប្រកួតប្រជែង នេះជាមិនខាន។
ប្រធានាធិបតីបារាំងរូបនេះ ក៏បានព្រមានដែរថា ប្រសិនបើសហភាពអឺរ៉ុបបរាជ័យ ក្នុងការធ្វើកំណែទម្រង់បទប្បញ្ញត្តិជាបន្ទាន់ ប្លុកនឹងត្រូវបង្ខំឱ្យអនុវត្តផែនការ សង្គ្រោះក្នុងរយៈពេលពី៥ទៅ១០ឆ្នាំ។
លោកMacron ក៏បានអំពាវនាវ ឱ្យរដ្ឋជាសមាជិក ជំរុញឱ្យមានច្បាប់ពាណិជ្ជកម្ម សកលដោយស្មើភាព ខណៈដែលក៏ជំរុញទី ក្រុងប្រ៊ូសែល ឱ្យបញ្ចប់កញ្ចប់ច្បាប់ហិរញ្ញវត្ថុ សហជីព របស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី