ព័ត៌មានអន្តរជាតិ

លោក Zelensky កំពុងត្រៀម ធ្វើការបោសសំអាត មន្ត្រីកំពូលៗសាជាថ្មី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky កាន់តែមិនពេញចិត្តនឹង ការងាររបស់ប្រមុខ ចារកម្មយោធាលោក Kirill Budanov និងរដ្ឋមន្ត្រីការពារជាតិ Rustem Umerov ហើយអាចជំនួសពួកគេ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ទស្សនាវដ្ដី Forbes អ៊ុយក្រែន គឺ ជាអ្នកដំបូងគេ ដែលបានរាយការណ៍ ពាក្យចចាមអារ៉ាមនេះ ដោយបានលើកឡើង ពីមន្ត្រីម្នាក់ នៅក្នុងគណៈរដ្ឋមន្ត្រីប្រធានាធិបតី និងសមាជិកសភាពីរនាក់ នៃគណៈកម្មាធិការការពារជាតិ នៃ Verkhovna Rada ហើយនេះជាហេតុផលចម្បង សម្រាប់ការផ្លាស់ប្តូរបុគ្គលិកដែលបានស្នើឡើង ពួកគេបានរាយបញ្ជី បញ្ហាប្រឈមដែលកំពុងកើនឡើងនៅខាងមុខ។

ការពិភាក្សាអំពីការបណ្តេញលោក Budanov បានបន្តយ៉ាងហោចណាស់មួយខែមកហើយ នេះបើយោងតាមប្រភពរបស់ Forbes ខណៈដែលប្រធានសេវាចារកម្មយោធា HUR តាមសេចក្តីរាយការណ៍មាន ទំនាក់ទំនងកាន់តែតានតឹង ជាមួយប្រធានផ្នែកធនធានមនុស្សរបស់លោក Zelensky គឺលោក Andrey Yermak និងឧត្តមសេនីយ Aleksandr Syrsky ដែលជាមេបញ្ជាការកំពូល នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

លោកBudanov ត្រូវបានគេចោទប្រកាន់ថាបានធ្វើប្រតិបត្តិការមួយចំនួន ដោយខ្លួនឯងដោយមិនបានប្រាប់ លោកSyrskyឬការសម្របសម្រួលជាមួយអគ្គសេនាធិការ ដែលបានធ្វើឱ្យអង្គភាពមួយ ចំនួនមានគ្រោះថ្នាក់នៅខាងមុខ។

គួរឲ្យដឹងដែរថាលោកZelensky ក៏ត្រូវបានគេនិយាយដែរថាគឺពុំសូវសប្បាយចិត្តជាមួយនឹងប្រតិបត្តិការ HUR ជាច្រើននិងតែងតែបរាជ័យរហូត ទោះបីជាប្រភពមិនបានបញ្ជាក់ថា មួយណាក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top