បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក Donald Trump បានសន្យាថានឹង ទៅដល់ភពព្រះអង្គារ មុនពេលបញ្ចប់អាណត្តិរបស់គាត់ ប្រសិនបើគាត់អាចយកឈ្នះ អនុប្រធានាធិបតី Kamala Harris នៅខែក្រោយហើយ លោក Trump បានប្រកាសថា CEO ក្រុមហ៊ុន SpaceX លោក Elon Musk នឹងដឹកនាំបេសកកម្មនេះ ។
លោកMusk បានចូលរួមជាមួយលោក Trump សម្រាប់ការប្រមូលផ្តុំយុទ្ធនាការនៅ Butler រដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃសៅរ៍ហើយក្នុងអំឡុង ពេលព្រឹត្តិការណ៍ ដែលបានកើតឡើងនៅកន្លែងនៃការប៉ុនប៉ង ធ្វើឃាតរបស់លោក Trump ក្នុងខែកក្កដា ប្រធានាធិបតីទី៤៥ បានចេញការសន្យា ជាបន្តបន្ទាប់នៅក្នុងយុទ្ធនាការ របស់គាត់។
លោក Trump ថែមទាំងបានធ្វើការប្តេជ្ញាបិទព្រំដែន ភាគខាងត្បូង របស់សហរដ្ឋអាមេរិក បញ្ចប់ជម្លោះអ៊ុយក្រែន និងតម្លៃថាមពល និងអតិផរណាទាប ក៏ដូចជាការសន្យា ដើម្បីឈានទៅដល់ភពក្រហម មុនឆ្នាំ២០២៩ផងដែរ។
គាត់ក៏បានប្រាប់ទស្សនិកជនថា ៖ យើងនឹងដឹកនាំពិភពលោក ក្នុងការរុករកអវកាស ហើយយើង នឹងទៅដល់ភពព្រះអង្គារ មុនពេលផុតអាណត្តិរបស់ខ្ញុំ ។ លោក Trump បានបន្តទៀតថា ៖ លោកElon បានសន្យាជាមួយខ្ញុំថា គាត់នឹងធ្វើវាឲ្យបាន ចំពោះបេសកកម្មនេះ ៕
ប្រែសម្រួល៖ស៊ុនលី