ព័ត៌មានអន្តរជាតិ

Update: ថៃ ៖ អ្នកស៊ើបអង្កេតថា ខាងប្រពន្ធបានដាក់ថ្នាំ ងងុយដេកជាមុន ទើបបាញ់សម្លាប់ម្នាក់១គ្រាប់ ចំក្បាលតាមក្រោយ ដោយសារតែបំណុលវណ្ឌករ

Photo: Assawin Pakkawan

បរទេស ៖ ប៉ូលីសថៃកំពុងស៊ើបអង្កេតមូលហេតុ នៃការស្លាប់របស់សមាជិកក្រុមប្រឹក្សាក្រុង Songkhla និងសមាជិកគ្រួសាររបស់គាត់ ដែលបានកើតឡើង កាលពីថ្ងៃច័ន្ទ ដោយជឿថាពួកគេទាំងអស់ប្រហែល ជាត្រូវបានប្រពន្ធរបស់បុរសនោះ លួចដាក់ថ្នាំងងុយដេកឱ្យលេបថ្នាំ មុនពេលពួកគេស្លាប់។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ជនរងគ្រោះម្នាក់ៗ មានស្នាមត្រូវគ្រាប់កាំភ្លើងត្រង់ក្បាលមួយគ្រាប់ ។ សីតុណ្ហភាពរាងកាយរបស់ម្តាយហាក់ដូចជាក្តៅបំផុត ដែលបង្ហាញថា នាងជាអ្នកស្លាប់ចុងក្រោយ ។

ប៉ូលីសបាននិយាយថា មន្ត្រីក៏បានរកឃើញខ្នើយដាក់នៅក្បែរសាកសពផងដែរ ។ អ្នកស៊ើបអង្កេតជឿថា ស្រ្តីឈ្មោះ Natpapat ដែលជាម្តាយប្រហែល ជាបានដាក់ថ្នាំងងុយដេកឱ្យអ្នកផ្សេងទៀត មុនពេលបាញ់សម្លាប់ពួកគេ។

ស្រ្តីជាម្តាយត្រូវបានគេនិយាយថា បាននិយាយប្រាប់ប្អូនស្រីមុននេះថា គ្រួសារគាត់ជំពាក់បំណុលគេយ៉ាងច្រើន។ អ្នកស៊ើបអង្កេតក៏បានរកឃើញថា នាងបានទៅផ្ទះឪពុករបស់នាង ហើយបានយកថ្នាំងងុយគេងនៅទីនោះភ្លាមៗ មុនពេលកើតហេតុ៕
ប្រែសម្រួលៈ ណៃ តុលា

To Top