ព័ត៌មានអន្តរជាតិ

ថៃ៖ តារាចម្រៀង ល្បីជើងចាស់ Tik Shiro បើករថយន្តបុកម៉ូតូ ផ្លោងជនរងគ្រោះធ្លាក់ពីលើស្ពាន បណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់

Bangkok post

បរទេស៖ ឡានរបស់តារាចម្រៀង ល្បីជើងចាស់របស់ថៃ គឺលោក Manaswin “Tik Shiro” Nuntasane ត្រូវបានគេ រាយការណ៍ថា បានបុកម៉ូតូជិះគ្នា៣នាក់ជាបងប្អូនបង្កើតនឹងគ្នា នៅសង្កាត់ Sai Mai នៃទីក្រុងបាងកក នៅព្រឹកថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យស្លាប់ និងរបួស។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសទទួលបាន ព័ត៌មានថា មានគ្រោះថ្នាក់ចរាចរណ៍លើស្ពាន អាកាសសុខាភិបាន៥ ខាងលើផ្លូវថេផារ៉ាក់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ។ សមត្ថកិច្ចបានប្រទះឃើញសាកសពម្នាក់ ដែលមានអាយុ២៨ឆ្នាំ នៅកន្លែងកើតហេតុ ។

នៅចម្ងាយប្រហែល ១០ម៉ែត្រ នៅក្រោមស្ពានប៉ូលីសបាន រកឃើញជនរងគ្រោះម្នាក់ទៀត បានរងរបួសធ្ងន់ហើយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Bhumibol Adulyadej ។

ប្អូនស្រីរបស់ពួកគេឈ្មោះ Jinnipa Siwapornpitak អាយុ ២៤ ឆ្នាំបានរួចជីវិត នាងបានប្រាប់ប៉ូលិសថា ពេលកំពុងជិះម៉ូតូ ពេលនោះនាងធ្លាក់ដបទឹក ដោយចៃដន្យ ។ ខណៈប្អូនប្រុស របស់នាងក៏បានឈប់ម៉ូតូ បត់ទៅយកវិញ ក៏ស្រាប់តែ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ បានបុកប្អូនស្រី និងប្អូនប្រុសដែលកំពុង ជិះម៉ូតូ បណ្ដាលឲ្យជនរងគ្រោះម្នាក់ ធ្លាក់ពីលើស្ពាន។

ឡាននោះបើកដោយអ្នកចម្រៀងលោក Tik Shiro អាយុ ៦៣ ឆ្នាំ ដែលបានសុំទោស ដល់ក្រុមគ្រួសារជនរងគ្រោះ។ Tik Shiro នៅកន្លែងកើតហេតុ ដើម្បីសហការ ជាមួយសមត្ថកិច្ច។ ប៉ូលីសបាននាំ Tik Shiro ទៅកាន់ប៉ូស្តិ៍ Khan Na Yao ដើម្បីសាកសួរ និងធ្វើតេស្ដជាតិ អាល់កុលក្នុងឈាម ៕

To Top