ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល ទីក្រុងគៀវ ចង់បានកិច្ចពិភាក្សា ដើម្បីសន្តិភាពមួយធ្វើឡើង ជាមួយនឹងទីក្រុង មូស្គូនៅក្នុងឆ្នាំនេះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេសកជន របស់ទីក្រុងគៀវ ប្រចាំនៅទីក្រុងអង់ការ៉ា ប្រទេសតួគី បាននិយាយកាល ពីថ្ងៃពុធថា អ៊ុយក្រែននៅតែចាប់អារម្មណ៍ នឹងរៀបចំ កិច្ចប្រជុំកំពូល ដើម្បីសន្តិភាព ដែលនឹងមានការពាក់ព័ន្ធ ជាមួយរុស្ស៊ី នៅចុងឆ្នាំនេះ។

ការិយាល័យរបស់ លោកVladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ នៅសប្តាហ៍នេះថា ខ្លួនបានលុបចោល សន្និសីទ ដែលបានគ្រោងទុក សម្រាប់ខែវិច្ឆិកា រួចទៅហើយប៉ុន្តែយ៉ាងណាក្តីបើ​តាម​ឯកអគ្គរដ្ឋទូត Vasily Bodnar ទោះជា​យ៉ាងនេះ​ក្តី ក្រុងគៀវ​នៅ​តែ​ចង់​មាន​ការ​ចរចា​ដោយ ​មិន​ផ្ទាល់ផ្សេងទៀត ជាមួយនឹងរុស្សី។

លោក Bodnar បាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មាន មួយនៅរដ្ឋធានីតួគី កាលពីថ្ងៃពុធថា ៖គោលដៅសំខាន់ បំផុតមួយ នៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីឈានដល់សន្តិភាពដោយយុត្តិធម៌ នៅក្នុងអ៊ុយក្រែន ។យើង​សង្ឃឹម​ថា​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​នេះ​នៅ​ចុង​ឆ្នាំ​នេះ ។

យោងតាមការបញ្ជាក់បន្ថែមលោក Bodnar បានឲ្យដឹងថាប្រទេសតួគី នឹងក្លាយជាអ្នកចូលរួមដ៏សំខាន់នៅក្នុងសន្និសិទ ដែលបានផ្តល់បទពិសោធន៍ របស់ខ្លួនក្នុង ការសម្របសម្រួលជម្លោះ ។ ទីក្រុងអង់ការ៉ាបានព្យាយាមរក្សាទំនាក់ទំនង ជាមួយទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ ក្នុងអំឡុងពេលជម្លោះ ដែលបានផ្ទុះឡើង ក្នុងខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។

គួរឲ្យដឹងដែរថាប្រទេស​មួយ​ចំនួន​ បាន​ផ្តល់​ការ​សម្រុះសម្រួល​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ប៉ុន្តែ​មិន​បាន​ជោគជ័យ​ច្រើន​ទេហើយ ទីក្រុងគៀវបានបន្តទទូចលើរូបមន្ត សន្តិភាពរបស់ Zelensky ដែលជាបញ្ជីប្រាថ្នាដប់ចំណុច ដែលស្មើនឹងការចុះចាញ់ ជាក់ស្តែងរបស់ទីក្រុងមូស្គូ ៕

ប្រែសម្រួល៖ស៊ុនលី

To Top