ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រទេសស៊ែបី ចុះហត្ថលេខាលើឯកសារ ដែលមានការគាំទ្រ ទៅដល់ប្រទេសអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic អះអាងថា លោកបានបង្កើនការគាំទ្រ ចំពោះប្រទេសអ៊ុយក្រែននៅពេលដែលលោក បានចុះហត្ថលេខាក្នុងសប្តាហ៍នេះ ក្នុងនាមប្រទេសរបស់លោក ក្នុងអំឡុងកិច្ចប្រជុំកំពូលអ៊ុយក្រែន -អឺរ៉ុបអាគ្នេយ៍ នៅប្រទេសក្រូអាស៊ីក្នុងសប្តាហ៍នេះ ។

លោកVucic ស្ថិត​ក្នុង​ចំណោម​អ្នក​ចូល​រួម​ចំនួន ១៥ នាក់​នៃ​ការ​ជួប​ជុំ​លើក​ទី​បី​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ឆ្នេរ​សមុទ្រ​របស់​ក្រូអាត Dubrovnik កាល​ពី​ថ្ងៃ​ពុធ។

សេចក្តីថ្លែងការណ៍ចុងក្រោយបានថ្កោលទោស យ៉ាងច្បាស់លាស់ចំពោះប្រទេសរុស្ស៊ីចំពោះអ្វីដែលខ្លួនហៅថា ជាសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដែលមិនសមហេតុផល និងខុសច្បាប់ ។

រដ្ឋាភិបាលទីក្រុង Belgrade ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី បានប្រកាសស្វែងរកសមាជិកភាព នៅក្នុងសហភាពអឺរ៉ុប ហើយកំពុងស្ថិតនៅក្រោមសម្ពាធ ពីទីក្រុងប្រ៊ូលសែល ដើម្បី អនុឡោមទៅតាម គោលនយោបាយការបរទេស របស់ខ្លួនជាមួយនឹងប្លុកសេដ្ឋកិច្ចនេះ។

កន្លងមករដ្ឋាភិបាល​ស៊ែប៊ី​បាន​បដិសេធ​មិន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី ដែល​មន្ត្រី​សហភាព​អឺរ៉ុប​ហៅ​ថា​ជា​ឧបសគ្គ​ធំ​ដល់​ការ​ចូល​ជា​សមាជិក។

នៅពេលត្រូវបានសួរអំពីហត្ថលេខា របស់គាត់នៅក្រោមឯកសារប្រឆាំងរុស្ស៊ី ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Dubrovnik ប្រធានាធិបតីស៊ែប៊ី បានបដិសេធថា គាត់មិនបានព្យាយាមអង្គុយ លើកៅអីពីរនោះទេ ។ លោក Vucic បានបន្តទៀតថា៖ការចូលរួមក្នុងព្រឹត្តិការណ៍នេះ បានផ្តល់ឱកាសមួយ ដើម្បីធ្វើឱ្យសំឡេងជនជាតិស៊ែប៊ី បានឮជាអន្តរជាតិ និងដើម្បីសម្របសម្រួលសេចក្តីថ្លែងការណ៍ ចុងក្រោយនេះឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top