ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូល របស់កូរ៉េខាងជើង រិះគន់ទៅលើក្រុមដាក់ទណ្ឌកម្មថ្មី ដឹកនាំដោយសហរដ្ឋអាមេរិក ថា “ខុសច្បាប់ទាំងស្រុង”

U.S. State Department

បរទេស ៖ កាលពីថ្ងៃអាទិត្យ អ្នកការទូតកំពូល របស់ប្រទេស កូរ៉េខាងជើង នៅថ្ងៃអាទិត្យបានរិះគន់ ទៅលើក្រុមអ្នក ឃ្លាំមើល ការដាក់ទណ្ឌកម្មថ្មី ដែលដឹកនាំដោយ សហរដ្ឋអាមេរិកថា “ខុសច្បាប់” ដោយបានព្រមាន ប្រទេសដែលពាក់ព័ន្ធ នៅក្នុងអង្គភាពនេះថា នឹងប្រឈមមុខនឹង “ការឈឺចាប់ដែលមិនអាចកាត់ថ្លែបានឡើយ” ។

ក្រុមដែលមានសមាជិក ចំនួន១១ប្រទេស ត្រូវបានគេដាក់ឈ្មោះ ឲ្យកាលពីដើមខែនេះ បន្ទាប់ពីរុស្ស៊ីកាលពីខែមីនា បានធ្វើវេតូបន្តទៀត សម្រាប់ក្រុមអ្នកជំនាញ របស់អង្គការ សហប្រជាជាតិ ដែលចាំឃ្លាំមើលការ ដាក់ទណ្ឌកម្មអន្តរជាតិ មកលើប្រទេសកូរ៉េខាងជើង ដែលដាក់ទោសសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងអាវុធដែលត្រូវបានហាមឃាត់របស់ខ្លួន ។

គិតចាប់តាំងពីការធ្វើ វេតូរបស់រុស្ស៊ី មកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង និង សម្ព័ន្ធមិត្តបានធ្វើការ ដើម្បីអនុវត្ត វិធីសាស្រ្តផ្សេងៗ ដើម្បីតាមដានការដាក់ទណ្ឌកម្ម ដែលឈាន ទៅដល់ការបង្កើតក្រុមថ្មី ដែលរួមមាន សហរដ្ឋអាមេរិក និងជប៉ុន ផងដែរ ។

លោកស្រី Choe Son Hui រដ្ឋមន្ត្រីការបរទេស របស់ប្រទេសកូរ៉េខាងជើង បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានយកមកផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន មជ្ឈិមកូរ៉េកាលពីថ្ងៃអាទិត្យថា យន្តការត្រួតពិនិត្យបែបនេះគឺ “ខុសច្បាប់ទាំងស្រុង” ។

លោកស្រីបានបន្តថា “អត្ថិភាព របស់វាបង្កើត ជាការបដិសេធធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ” ហើយការរិះគន់នេះដែរ កើតឡើង ដោយសាររបាយការណ៍របស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ដែលថាប្រទេសកូរ៉េខាងជើង បានបញ្ជូនកងទ័ព “ទ្រង់ទ្រាយធំ” ដើម្បីគាំទ្រដល់សង្គ្រាម របស់ក្រុង ម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន ដោយមានកងកម្លាំងពិសេស ចំនួន១.៥០០នាក់ បានហ្វឹកហាត់រួច ហើយនៅក្នុងប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top