LANCASTER, PENNSYLVANIA៖ កាលពីថ្ងៃអាទិត្យ លោកស្រី Kamala Harris មានវ័យចូល៦០ ឆ្នាំហើយ ហើយនៅក្នុងដំណាក់កាលចុង ក្រោយនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយធ្វើឱ្យការធ្វើយុទ្ធនាការ ឈានដល់ចុងបញ្ចប់នៅឯព្រះវិហារ Black នៅរដ្ឋ Georgia ខណៈដែលគូប្រជែងដែលមានវ័យ៧៨ឆ្នាំរបស់លោកស្រី គឺលោក ដូណាល់ ត្រាំ បានបម្រើការ នៅឯភោជនីយដ្ឋាន McDonald’s រដ្ឋ Pennsylvania ដែលជាក្នុងការទាក់ទាញ ទឹកចិត្តដើម្បីអំពាវនាវដល់អ្នកបោះឆ្នោតឲ្យគាំទ្រកាន់តែច្រើនឡើងៗ ។
រឿងព្រេងនិទាន ដែលមានតន្ត្រី Stevie Wonder បានអមដំណើរអ្នកប្រជាធិបតេយ្យលោកស្រី Harris នៅក្នុងការបង្ហាញខ្លួនមួយ របស់លោកស្រី នៅជាយក្រុងនៃទីក្រុង Atlanta ដោយច្រៀងអបអរសាទរ ដល់លោកស្រី អនុប្រធានាធិបតី មានចំណងជើងថា “Happy Birthday” ខណៈដែលជំរុញឲ្យអ្នកបោះឆ្នោតឱ្យ “គិតអំពីខ្លួនរបស់អ្នកឱ្យច្រើន ជាងពេលបោះឆ្នោត” ។
នៅក្នុងពេលថ្លែងសុន្ទរកថាខ្លី លោកស្រី Harris បានបន្ទរពីមនោសញ្ចេតនានោះ ដោយបានថ្លែងថា “យើងជាប្រទេសមួយដែលធ្វើអ្វីៗដែលផ្តោតលើផលប្រយោជន៍ល្អបំផុតរបស់កូនៗ គ្រួសាររបស់យើង ដោយផ្តល់ឱ្យមនុស្សនូវធនធានដែលពួកគេត្រូវការនៅជុំវិញសុទ្ធតែជាជំនួយ ដែលជួយដល់ពលរដ្ឋឱ្យរួចផុតពីភាពក្រីក្រ” ។
នៅមុននេះដែរ ដោយបាន ថ្លែងនៅឯព្រះវិហារ Baptist នៅជិតទីក្រុងអាត្លង់តា លោកស្រីបានជំរុញ ឱ្យក្រុមជំនុំជនជាតិស្បែកខ្មៅ ទទួលយកគុណតម្លៃនៃក្តីមេត្តា ខណៈអ្នកផ្សេងទៀត “រីករាលដាលដោយការស្អប់ សាបព្រួសការភ័យខ្លាច និង បង្កភាពចលាចល” ។
លោកស្រី Harris មិនបានលើកឡើងពីឈ្មោះ លោក ត្រាំ នោះទេ ប៉ុន្តែក្រុមមនុស្សបានងក់ក្បាល ដោយចេតនា ចំពោះការនិយាយ ស្តីពីគូប្រជែងខាងគណបក្ស សាធារណរដ្ឋរបស់លោកស្រី ។
Georgia គឺជារដ្ឋដ៏សំខាន់មួយ ដែលត្រូវបានគេរំពឹងថា នឹងសម្រេចការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ ។ បេក្ខជនទាំង០២រូបក៏បានគ្រោងរៀបចំព្រឹត្តិការណ៍ នៅពេលក្រោយ ថ្ងៃអាទិត្យនៅរដ្ឋ Pennsylvania ដែលភាគីទាំង២យល់ថា ត្រូវតែឈ្នះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា