ព័ត៌មានអន្តរជាតិ

យូអិនព្រមានថា ភាគខាងជើងហ្គាហ្សា ទាំងមូលអាចបាត់បង់ ជីវិតពលរដ្ឋទាំងអស់ ដោយសារភាពអត់ឃ្លាន

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមមន្ត្រី​មនុស្សធម៌​កំពូល ​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​ថា អ្វី​ដែល​កងកម្លាំង ​អ៊ីស្រាអែល​កំពុង​ធ្វើ​នៅ​តំបន់​ ហ្គាហ្សា​ដែល​ឡោមព័ទ្ធ​ ក្នុង​អំឡុង​ពេល​សង្គ្រាម​ ដែល​កំពុង​បន្ត​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស​មិន​អាច​ បន្ត​បានទៀត​ឡើយ​ ។

លោក Joyce Msuya អគ្គលេខាធិការរង ស្តីទីទទួលបន្ទុកកិច្ច ការមនុស្សធម៌ និងជាអ្នកសម្របសម្រួល ជំនួយសង្គ្រោះ បន្ទាន់របស់អង្គការ សហប្រជាជាតិ បានព្រមានកាលពីថ្ងៃសៅរ៍ថា ប្រជាជនទាំងមូលនៃភាគខាងជើង Gaza ប្រឈមនឹងហានិភ័យ នៃការស្លាប់បាត់បង់ ជីវិតទាំងអស់គ្នា ។

ចុងក្រោយនេះអ៊ីស្រាអ៊ែល បានវាយលុកមន្ទីរពេទ្យ ក្នុងតំបន់ ឃាត់ខ្លួនបុគ្គលិកសុខាភិបាល និងរារាំងអ្នកឆ្លើយតបដំបូង ពីការជួយសង្គ្រោះមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក។

ប្រធានអង្គការសុខភាព ពិភពលោកហៅ កាត់ថាWHOគឺលោក Tedros Adhanom Ghebreyesus បានធ្វើការព្រមាន ដោយបានសម្តែងការ ព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាព មហន្តរាយនៅក្នុងតំបន់ហ្គាហ្សាហើយ លោកក៏បានលើក ឡើងពីផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃអរិភាព ដែលកំពុង កើតមានលើការថែទាំសុខភាព នៅក្នុងតំបន់ផងដែរ។

គួរឲ្យដឹងដែរថា អគ្គនាយកអង្គការ WHO បានបន្ថែមថា មន្ទីរពេទ្យ Kamal Adwan ក្នុងទីក្រុង Jabalia ដែលជាកន្លែង ព្យាបាល មួយក្នុងចំនោមកន្លែងព្យាបាលមួយ ចំនួននៅភាគខាងជើង Gaza ត្រូវបានរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដោយមានបុគ្គលិកមួយចំនួននៅសល់ក្នុងការថែទាំអ្នកជំងឺជិត២០០ នាក់បន្ទាប់ពីការឃុំខ្លួន បុគ្គលិកប្រុស ៤៤នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top