ក្នុងឱកាសអញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ដោយទុកឱកាសឲ្យរាជរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការជាមួយគ្នាសិន។
សម្តេចថា រឿងនេះបើពលរដ្ឋនៅមិនស្ងៀមទេ អាចនឹងមានបញ្ហាដល់ផ្ទៃក្នុង៕