ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តលោក Trump ៖ ប្រទេសអ៊ុយក្រែន អាចផ្តល់ផលប្រយោជន៍ យ់ាងច្រើនបន្ថែមទៀត សម្រាប់អាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham ដែលជាសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធជាមួយ នឹងប្រធានាធិបតីថ្មី លោក Donald Trump បាននិយាយថា អ៊ុយក្រែនអាចមានប្រយោជន៍ ខ្លាំងណាស់សម្រាប់សហរដ្ឋអាមេរិក ព្រោះវាសំបូរទៅដោយធនធាន ធម្មជាតិដ៏មានតម្លៃ ហើយមានឆន្ទៈ ក្នុងការចរចាកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីការទាញយករ៉ែទាំងនោះទៀតផង។

សមាជិកព្រឹទ្ធសភាមកពីគណបក្ស សាធារណរដ្ឋមកពីរដ្ឋ South Carolina បានប្រាប់ Fox News ថាជម្លោះអ៊ុយក្រែននៅទីបំផុត គឺត្រូវនិយាយគ្នាអំពីលុយប៉ុណ្ណោះ ដោផយការដកស្រង់ នៃបទសម្ភាសន៍ ត្រូវបានផ្សព្វផ្សាយ នៅលើប៉ុស្តិ៍ YouTube របស់សមាជិកព្រឹទ្ធសភាកាលពីថ្ងៃពុធ។

លោកបានបន្តបែបនេះថា ៖ តើអ្នកដឹងទេថាប្រទេស ដែលមានជាងគេបំផុត នៅអឺរ៉ុបទាំងអស់សម្រាប់រ៉ែ កម្រគឺអ៊ុយក្រែន?ហើយការ​ប៉ាន់​ស្មាន​តម្លៃប្រហែលជា​ពី ២ ទៅ ៧ ទ្រី​​លាន​ដុល្លារ។

លោក Graham បានបន្ថែមថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បី ធ្វើកិច្ចព្រមព្រៀងជាមួយយើង ប៉ុន្តែមិនមែនរុស្ស៊ីទេ។

លោក​បាន​មាន​ប្រសាសន៍​ដោយ​ពណ៌នា​អ៊ុយក្រែន​ថា​ជា​ ធុង​បាយ​របស់​ពិភពលោក​ហើយ ថា​៖​ដូច្នេះ​វា​ជា​ចំណាប់​អារម្មណ៍​របស់​យើង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​រុស្ស៊ី ​មិន​អាចទទួល​យក​បាន ទីតាំង​នោះជាដាច់ខាត៕

ប្រែសម្រួល៖ស៊ុនលី

To Top