ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួល “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ​ និងភពផែនដី”

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអបអរសាទរ​ យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេចតេជោ ទទួលបាន “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី” ពីមេដឹកនាំនៃអន្តរសភា ដើម្បីការអត់ឱននិងសន្តិភាព (IPTP) ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមជួបតែពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top