ព័ត៌មានអន្តរជាតិ

អាមេរិក៖ សិស្សស្រីអាយុ១៥ឆ្នាំ បើកការបាញ់ប្រហារសម្លាប់គ្រូបង្រៀន និងសិស្ស នៅសាលារៀនមួយ រដ្ឋ Wisconsin

AFP

បរទេស ៖ សិស្សជំទង់ម្នាក់បានបើកការបាញ់ប្រហារនៅសាលា Abundant Life Christian School ក្នុងទីក្រុង Madison រដ្ឋ Wisconsin សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ដោយបានសម្លាប់គ្រូបង្រៀនម្នាក់ និងសិស្សជំទង់ម្នាក់ទៀត ។ ប៉ូលិសបាននិយាយថា អ្នកបាញ់ប្រហារក៏បានស្លាប់ដែរ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សន្និសីទសារព័ត៌មានលើកទីបួនជាមួយ ប្រធានប៉ូលីស Madison លោក Shon Barnes អំពីការបាញ់ប្រហារកាលពីថ្ងៃច័ន្ទនៅសាលា Wisconsin Christian បានបញ្ចប់ ដោយប៉ូលិសបាននិយាយថា សន្និសីទសារព័ត៌មាន បន្ទាប់អំពីការបាញ់ប្រហារ នឹងធ្វើឡើងនៅថ្ងៃអង្គារវេលាម៉ោង១រសៀល ។

ក្រុមអ្នកស៊ើបអង្កេត បាននិយាយជាមួយសមាជិកគ្រួសារនៃអ្នកបាញ់ប្រហារកាលពីល្ងាចថ្ងៃចន្ទ ហើយបានឆែកឆេរផ្ទះរបស់អ្នកបាញ់ប្រហារនៅទីក្រុង Madison ខណៈដែលពួកគេធ្វើការ ដើម្បីកំណត់ពីហេតុផល , នេះបើយោងតាមលោក Shon Barnes មេប៉ូលីស Madison ។

លោក Barnes បាននិយាយថា បច្ចុប្បន្នពួកគេកំពុងនិយាយជាមួយ ឪពុករបស់អ្នកបាញ់ប្រហារនៅឯកន្លែងមួយរបស់ពួកគេ ហើយថា គាត់កំពុងសហការ។

អាជ្ញាធរបានកំណត់អត្តសញ្ញាណជនសង្ស័យដែលបាញ់សម្លាប់មនុស្សពីរនាក់នៅសាលា Abundant Life Christian School ក្នុងទីក្រុង Madison រដ្ឋ Wisconsin គឺជាសិស្សស្រីអាយុ ១៥ឆ្នាំ។

មេប៉ូលីស Madison លោក Shon Barnes បានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារថា Natalie Rupnow ដែលមានឈ្មោះ Samantha ។ នាងត្រូវបានគេប្រកាសថាស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕
ប្រែសម្រួលៈ ណៃ តុលា

To Top