បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់អាមេរិកគឺលោក Donald Trump បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានធ្វើរឿងដ៏ឆោតល្ងង់ មួយដោយអនុញ្ញាតឱ្យយោធាអ៊ុយក្រែន ប្រើប្រាស់មីស៊ីលរបស់អាមេរិក សម្រាប់ការវាយប្រហារយ៉ាង ជ្រៅនៅទៅក្នុងព្រំដែន របស់ប្រទេសរុស្ស៊ី។
លោក Biden បានផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល ATACMS ដែលផ្តល់ដោយអាមេរិក ដើម្បីវាយប្រហារ គោលដៅនានា ក្នុងទឹកដីរុស្ស៊ី ដែលទទួលស្គាល់ជាអន្តរជាតិកាលពីខែមុន ដោយដឹងថាប្រធានាធិបតីចូល មកដល់នឹងប្រឆាំងនឹងទង្វើបែបនេះ។
ចាប់តាំងពីពេលនោះមក កងកម្លាំងរបស់ទីក្រុងគៀវ បានធ្វើការវាយប្រហារ ជាច្រើនដងដោយប្រើមីស៊ីល ដោយក្នុងនោះដូចជាទម្លាក់គ្រាប់បែក លើអាកាសយានដ្ឋាន យោធានៅជិតទីក្រុង Taganrog ភាគខាងត្បូងកាលពីសប្តាហ៍មុនជាដើម។
យោងតាមក្រសួងការពារជាតិរុស្ស៊ី មីស៊ីលពីរក្នុងចំណោម ៦គ្រាប់ ដែលបាញ់ដោយកងកម្លាំងរបស់ ទីក្រុងគៀវ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ខណៈដែលនៅសល់ត្រូវ បានបង្វែរដោយប្រើប្រាស់ សង្គ្រាមអេឡិចត្រូនិច។
លោក Trump ក៏បានចោទប្រកាន់លោក Biden ម្តងហើយម្តងទៀតដែរថា បានអូសសហរដ្ឋអាមេរិក ចូលទៅក្នុងសង្រ្គាមបើកចំហជាមួយរុស្ស៊ី ហើយការអត្ថាធិប្បាយកាលពីថ្ងៃចន្ទ បានកត់សម្គាល់ជាលើកទីពីរ ក្នុងរយៈពេលមួយសប្តាហ៍ ដែលលោកបានថ្កោលទោស ការសម្រេចចិត្ត របស់លោកប្រធានាធិបតីរូបនេះ ក្នុងការអនុញ្ញាតឱ្យមានការ វាយប្រហារដោយមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
