ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះធុនតូច នៅភាគខាងត្បូងប្រេស៊ីល បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ៩នាក់

sky news

សៅប៉ូឡូ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់ បានស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីយន្តហោះខ្នាតតូចចំនួន១គ្រឿង បានធ្លាក់នៅទីក្រុងទេសចរណ៍ Gramado នៅរដ្ឋ Rio Grande do Sul ស្ថិតនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល ។

នាយកដ្ឋានការពារជនស៊ីវិល ក្នុងតំបន់បានបញ្ជាក់ឲ្យដឹងថា យន្តហោះដែលមានមនុស្ស ១០នាក់ នៅលើនោះបានហោះចេញពីអាកាសយានដ្ឋាន Canela នៅក្បែរទីក្រុង Gramado ហើយបានធ្លាក់នៅទីក្រុង Gramado នៅប៉ុន្មាននាទីក្រោយមកប៉ុណ្ណោះ ។

អាជ្ញាធរបានបញ្ជាក់ថា កាលពីដំបូងយន្តហោះបាន បុកបំពង់បង្ហុយផ្សែងនៃអគារមួយ នៅមុនពេលធ្លាក់ចូលទៅក្នុង ហាងលក់គ្រឿងសង្ហារឹម ហើយគ្រោះថ្នាក់នេះ ក៏បានបណ្តាលឲ្យមនុស្សចំនួន ១៥នាក់ផ្សេងទៀត រងរបួសនៅនឹងដីផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top