ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស ទៅលើអ៊ីស្រាអ៊ែល ចំពោះការធ្វើឃាត ប្រធានក្រុមហាម៉ាស់ Ismail Haniyeh

CNA

អ៊ីរ៉ង់ ៖ កាលពីថ្ងៃអង្គារប្រទេសអ៊ីរ៉ង់ បានថ្កោលទោស ចំពោះអ្វីដែលខ្លួនហៅថា “ការទទួលយកនូវទុកដដ៏ក្រៀមក្រំ” ពីទង្វើរបស់អ៊ីស្រាអ៊ែល ចំពោះការសម្លាប់អតីតប្រធានក្រុមហាម៉ាស់ Ismail Haniyeh ក្នុងទីក្រុងតេហរ៉ង់ កាលពីដើមឆ្នាំនេះ ដោយបានចោទប្រកាន់ប្រទេសនេះថា បានប្រព្រឹត្ត “បទឧក្រិដ្ឋកម្មដ៏សាហាវ” និងការពារការឆ្លើយតប ចំពោះការវាយប្រហារ ដោយមីស៊ីលរបស់ខ្លួន ។

លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងនៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិថា “ការទទួលស្វាគមន៍យ៉ាងក្រៀមក្រំនេះ គឺជាលើកទី១ហើយ ដែលរបបអ៊ីស្រាអ៊ែល បានសារភាពដោយបើកចំហ ចំពោះការទទួលខុសត្រូវរបស់ខ្លួន ចំពោះបទឧក្រិដ្ឋកម្មដ៏សាហាវនេះ” ។

គួររំលឹកថា កាលពីថ្ងៃចន្ទ លោក Israel Katz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល បានទទួលស្គាល់ប្រទេស របស់គាត់ជាអ្នកទទួលខុសត្រូវ ចំពោះការសម្លាប់មួយនេះ ដែលនេះជាលើកដំបូង ដែលការចូលជាផ្លូវការត្រូវបានធ្វើឡើង ។

លោក Haniyeh ដែលត្រូវបានគេមើលឃើញថា ជាអ្នកដឹកនាំកិច្ចខិតខំប្រឹងប្រែងចរចា របស់ក្រុមហាម៉ាស់សម្រាប់បទឈប់បាញ់ នៅតំបន់ហ្គាហ្សាត្រូវបានគេសម្លាប់ នៅក្នុងផ្ទះសំណាក់ក្នុងទីក្រុងតេហរ៉ង់កាលពីថ្ងៃទី៣១ ខែកក្កដា តាមសេចក្តីរាយការណ៍មកថា ដោយឧបករណ៍បំផ្ទុះ ដែលត្រូវបានដាក់ដោយប្រតិបត្តិករអ៊ីស្រាអ៊ែលកាលពីប៉ុន្មានសប្តាហ៍មុន ។

រហូតមកដល់ថ្ងៃចន្ទ អ៊ីស្រាអ៊ែល មិនដែលទទួលស្គាល់ថា បានសម្លាប់លោក Haniyeh នោះទេ ប៉ុន្តែអ៊ីរ៉ង់ និងក្រុមហាម៉ាស់ បានចាត់ទុកការស្លាប់របស់មេដឹកនាំនយោបាយក្រុមហាម៉ាស់ ជារឿងសម្រាប់ប្រទេសជាតិ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top