ព័ត៌មានអន្តរជាតិ

ប្រធាន IMF៖ សេដ្ឋកិច្ចពិភពលោក ប្រឈមនឹងភាពមិនប្រាកដប្រជា កាន់តែខ្លាំងឡើង លើគោលនយោបាយ ពាណិជ្ជកម្មរបស់អាមេរិក

AFP

វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រងមូល និធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៥ ប្រឈមមុខនឹង ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ដោយសារតែគោលនយោបាយ សេដ្ឋកិច្ច ជាពិសេសទិសដៅនៃគោលនយោបាយ ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

លោកស្រី Georgieva បានឲ្យដឹងក្នុងអំឡុងតុមូលប្រព័ន្ធផ្សព្វផ្សាយនៅ IMF ថា “មិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយមើលឃើញពីទំហំ និងតួនាទី នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាសាកល ចំពោះទិសដៅគោលនយោបាយ នៃការគ្រប់គ្រងប្រាក់ចំណូល ជាពិសេសលើពន្ធគយ និយតកម្ម និងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក” ។ 

ប្រធាន IMF រូបនេះបានលើកឡើងថា “ភាពមិនប្រាកដប្រជានេះ គឺខ្ពស់ជាពិសេសជុំវិញផ្លូវសម្រាប់ គោលនយោបាយ ពាណិជ្ជកម្មឆ្ពោះទៅមុខ ដោយបន្ថែមការប្រឈមមុខនឹងសេដ្ឋកិច្ចពិភពលោក ជាពិសេស សម្រាប់ប្រទេស និងតំបន់ដែលរួមបញ្ចូលគ្នាកាន់តែច្រើន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក” ។

លោកស្រី Georgieva បានកត់សម្គាល់ថា “ភាពមិនច្បាស់លាស់ ត្រូវបានបង្ហាញ ជាសកលតាមរយៈអត្រាការ ប្រាក់រយៈពេលវែងខ្ពស់” ទោះបីជាអត្រាការប្រាក់រយៈពេលខ្លី បានធ្លាក់ចុះដោយហៅវាថា “វាពិតជាមិនធម្មតាខ្លាំងណាស់” ។

ប្រធាន IMF ក៏​បាន​ចង្អុល​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ការ​រំពឹង​ទុក​របស់​ទីផ្សារ ដែល​នាំ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​លើ​តម្លៃ​ទ្រព្យ​សកម្ម និង​អត្រា​ប្តូរ​ប្រាក់ ។  ប្រាក់ដុល្លារដ៏រឹងមាំ ទាំងធៀបនឹងរូបិយប័ណ្ណនៃបណ្ដាប្រទេសសេដ្ឋកិច្ចជឿនលឿន និងធៀបនឹងរូបិយ ប័ណ្ណទីផ្សារ ប្រទេស ដែលកំពុងរីកចម្រើន អាចមានសក្ដានុពល “បង្កើនថ្លៃដើមទុនខ្ពស់ សម្រាប់ប្រទេសសេដ្ឋកិច្ច ទីផ្សារកំពុងរីកចម្រើន ជាពិសេស សម្រាប់ប្រទេសដែលមានចំណូលទាប”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top