ភ្នំពេញ ៖ មន្រ្តីជំនាញការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃ១២ មករា បានបញ្ជូនបុរសម្នាក់ បើករថយន្តទាំងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមួយគ្រួសារដែលមានម្តាយ-ឪពុកនិងកូនតូចៗ២នាក់ ហើយស្លាប់៣នាក់ឪពុក-កូន ខណៈម្តាយរងរបួសធ្ងន់រហូតដាច់ជើង ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បណ្តាលឲ្យជនរងគ្រោះឪពុក និងកូនតូចសរុប៣នាក់ស្លាប់ និងស្រ្តីជាប្រពន្ធជនរងគ្រោះដាច់ជើងម្ខាង។
បើតាមប្រភពពីសាច់ញ្ញាតិស្រ្តី ជាម្តាយដាច់ជើងម្ខាងនោះត្រូវបានបញ្ជូនបន្តទៅព្យាបាល នៅវៀតណាម ក្នុងគ្រាសព៣នាក់ឪពុក-កូន ត្រូវបានយកមកធ្វើបុណ្យ តាមប្រពៃណី ។ អ្វីកាន់តែរំជួលចិត្តគឺស្រ្តីនោះនៅពេលដឹងខ្លួន បានសួររកប្តី និងកូនៗរបស់ខ្លួន៕