បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីននៃទីក្រុង Los Angeles បានព្រមានថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដែលបំផ្លាញតំបន់ព្រៃ និងរស់នៅកាលពីពេលថ្មីៗនេះអាចនឹងកើនឡើង។
ការប្រកាសនេះធ្វើឡើងខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅបន្តដំណើរការនៅឡើយ ហើយក្រុមអ្នកពន្លត់អគ្គីភ័យព្យាយាមទប់ទល់នឹងអណ្តាតភ្លើងដែលអាចនឹងរាលដាលផងដែរ។ យោងតាមមន្ត្រីបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ហើយត្រូវបានអះអាងថាបាត់បង់ជិវិតហើយប្រមាណជា ១៣នាក់នៅបាត់ខ្លួន ក្នុងពេលដែលសំណង់អគារតូចធំជាង១២,០០០ត្រូវបានបំផ្លាញ។
អគ្គិសភ័យបានឆាបឆេះក្នុងផ្ទៃដីសរុបប្រមាណជា ៣៩,០០ ហិចតា និងបង្ខំឱ្យប្រជាជនចំនួន ១៨០,០០០ នាក់ត្រូវជម្លៀសចេញ។ ខ្យល់បក់ខ្លាំង ជាមួយនឹងល្បឿនបក់រហូតដល់ ១០០ម៉ាយក្នុងមួយម៉ោង (១៦០ គីឡូម៉ែត្រ) កំពុងបង្កើតលក្ខខណ្ឌគ្រោះថ្នាក់សម្រាប់អ្នកពន្លត់អគ្គីភ័យ។
ដូច្នេះមន្ត្រីប៉ូលីសនៃទីក្រុង Los Angeles បានសន្មតថាចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង នៅពេលដែលសត្វឆ្កែស្វែងរកត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់ ដែលត្រូវបានបំផ្លិចបំផ្លាញកាន់តែច្រើនបន្ថែមទៀត៕
ប្រែសម្រួល៖ ស៊ុនលី