បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា កិច្ចពិភាក្សាក្នុងប្រទេសកាតា អំពីការបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជិតឈានដល់ជោគជ័យហើយក្នុងពេលឆាប់ៗនេះ។
ប្រទេសអ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមប៉ាឡេស្ទីនបន្ទាប់ពីការលុកលុយថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពីតំបន់ហ្គាហ្សាដែលបានឆក់យកជីវិតមនុស្សជាង ១,១០០នាក់ហើយ ប្រជាជនប៉ាឡេស្ទីនជាង ៤៦,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងរង្វង់ចាប់តាំងពីពេលនោះមកដែលជាការសងសឹងពីសំណាក់អ៊ីស្រាអែល។
លោក Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ យើងជិតដល់កិច្ចព្រមព្រៀងហើយ វាអាចសម្រេចបាននៅសប្តាហ៍នេះ ។លោកបាននិយាយទៀតថា សំណើត្រូវបានគូសបញ្ជាក់ដោយប្រធានាធិបតីអាមេរិក Joe Biden កាលពីខែមិថុនាកន្លងទៅ ហើយពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងឈប់បាញ់ និងចំណាប់ខ្មាំងនៅហ្គាហ្សាផងដែរ។
មកទល់ពេលនេះអ៊ីស្រាអែលបានទទួលយកសំណើរនេះ ដែលឥឡូវនេះកំពុងរង់ចាំការយល់ព្រមចុងក្រោយពីក្រុមហាម៉ាស។ បើយោងតាមសារព័ត៌មានជាច្រើននៅទីក្រុង Tel Aviv បានអះអាងបានឲ្យដឹងទៀតថាភាគីទាំងពីរត្រូវបានគេរាយការណ៍ថាចង់ប្រកាសកិច្ចព្រមព្រៀងមួយ មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump នឹងឡើងមកកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ៕
ប្រែសម្រួល៖ ស៊ុនលី