ព័ត៌មានជាតិ

ក្មេងប្រុសដែលឪពុកបង្ហោះថា បាត់ខ្លួន បានស្លាប់ដោយសារលង់ទឹក

ភ្នំពេញ៖ ក្មេងប្រុសម្នាក់អាយុ ៥ឆ្នាំដែលត្រូវឪពុកបង្ហោះក្នុងហ្វេសប៊ុកថា បាត់ខ្លួននាព្រឹកថ្ងៃ១៤ មករានេះ បានលង់ទឹកស្លាប់នៅក្ាបែរសាលារៀនខ្លួន ក្នុងសង្កាត់ ស្វាយប៉ោ​ ក្រុង​បាត់ដំបង​។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​បានឲ្យដឹងថា នៅថ្ងៃទី១៤ មករា​ នេះម្ចាស់គណនីហ្វេសប៊ុក​ឈ្មោះ​ហេង​ ហៃផេង​ បានសរ​សេ​រ​ បង្ហោះក្នុងគណនីរបស់ខ្លួន​ពីករ​ណីបាត់កូនរបស់គាត់ដែលជា​សិ​ស្សរៀននៅ (សាលាគថ្លង់)​ សម្រាប់ ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ​ ក្រុង​ បាត់ដំបង​។

ទទួលបានព័ត៌មាននេះ​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំ​នាញ​ និងអង្គភាពពាក់ព័ន្ធ​ ធ្វេីការស្រាបជ្រាវជាបន្ទាន់លេីករ ណីនេះ​ ក្នុងនោះបានធ្វេីការសាកសួរស្រាវ​ជ្រាវព័ត៌មានពីអាណាព្យាបាល និងពីអ្នកនៅទីកន្លែងដែល​ ក្មេងខាងលេី​ មានវត្តមានមុនពេលកេីតហេតុ។

នៅម៉ោង១៦ និង០៧នាទីនេះ សមត្ថកិច្ចបានសហការជាមួយអាណាព្យាបាលនិងអ្នកពាក់ព័ន្ធពិនិត្យ​មេីល​នៅចំណុចទឹកស្ទឹងសង្កែ​ ដែលអាចមានការសង័្សយអំពី​បញ្ហា​នេះ​ហេីយរហូតវេលាម៉ោង១៦​និង៣០នាទី​នេះ ក្មេងដែលសង័្សយថា​ បាត់នោះត្រូវបានរកឃេីញ​ហេីយ​ នៅក្នុងទឹកស្ទឹងសង្កែ​ តែជាអកុសល​ ក្មេងប្រុសរូបនេះបានបាត់បង់ជីវិតទៅហេីយ ៕

To Top