បរទេស៖ ប៉ូលិសថៃ បានទទួលដីកាចាប់ខ្លួនអ្នកមកលេងថៃជាញឹកញាប់អាយុ ៤៣ឆ្នាំ ម្នាក់ដែលបានចោទប្រកាន់ថាបានដឹកនាំការសម្លាប់អ្នកនយោបាយគណបក្សប្រឆាំងរបស់កម្ពុជាម្នាក់នៅទីក្រុងបាងកកកាលពីសប្តាហ៍មុន។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Atthaporn Wongsiripreeda មេប៉ូលិសក្រុងបាងកក បាននិយាយនៅថ្ងៃពុធថា ឈ្មោះ Ratanaraksmey Ly អាយុ ៤៣ឆ្នាំត្រូវបានគេជឿថាបានជួលខ្មាន់កាំភ្លើងថៃដែលបានសម្លាប់អតីតសមាជិកសភាកម្ពុជា លោក លឹម គីមយ៉ា អាយុ ៧៣ ឆ្នាំនៅ Phra Nakhon ទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា។
លោកបន្តថា មេខ្លោងជាប់ចោទត្រូវបានគេស្គាល់នៅប៉ាតាយ៉ាតាមឈ្មោះថៃ «សោម វ៉ាង»។
មុននេះខ្មាន់កាំភ្លើងបានទទួលជំនួយផ្នែកហិរញ្ញវត្ថុពីលោក លី បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញពីកងទ័ពជើងទឹកពីបទបំពានវិន័យ។ ខ្មាន់កាំភ្លើង ត្រូវទទួលបានប្រាក់ឈ្នួល ៦០,០០០ បាតសម្រាប់ការងារនេះ, នេះបើតាមប៉ូលិស៕
ប្រែសម្រួលៈ ណៃ តុលា