ព័ត៌មានអន្តរជាតិ

បទឈប់បាញ់គ្នានៅក្នុងតំបន់ហ្គាហ្សា នៅតែត្រូវធ្វើឡើងទោះបី ជាមានបញ្ហានៅចុងម៉ោងក្តី

RT NEWS

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស បានបញ្ចប់ ទៅជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់មួយ ដើម្បីបញ្ចប់ជម្លោះរយៈពេល១៥ខែនៅក្នុងតំបន់ហ្គាហ្សា។

ព័ត៌មាននេះបើយោងតាមប្រភព Al Arabiya បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពជាច្រើនហើយបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប រួមមានបទឈប់បាញ់រយៈពេល៤២ថ្ងៃ និងការផ្លាស់ប្តូរអ្នកទោសរវាងគ្នាផងដែរ។

កាលីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ អ៊ីស្រាអែលបានពន្យារពេលការបោះឆ្នោតគណៈរដ្ឋមន្ត្រីលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបានស្តីបន្ទោសក្រុមហាម៉ាសចំពោះការបដិសេធផ្នែកខ្លះនៃកិច្ចព្រមព្រៀងប៉ុន្តែក្រុម​សកម្មប្រយុទ្ធ​បាន​ច្រានចោល​ការ​អះអាង​នេះ។

យោងតាមប្រភពAl Arabiyaដដែល គណៈប្រតិភូអ៊ីស្រាអែលបានចាកចេញពីរដ្ឋធានី Doha របស់កាតា បន្ទាប់ពីបានយកកែប្រែទៅលើភាពខុសប្លែកគ្នាទាក់ទងនឹងកិច្ចព្រមព្រៀងនេះ ដោយកត់សម្គាល់ថាកិច្ចព្រមព្រៀង ស្ទើរតែបរាជ័យទៅហើយ ប្រសិនបើវាមិនបានទទួលការសម្រុះសម្រួលគ្នាទេនោះ។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងនេះត្រូវបានយល់ព្រមថាអ៊ីស្រាអែលនឹងកាត់បន្ថយការវាយឆ្មក់របស់ខ្លួនលើតំបន់ហ្គាហ្សាចាប់ពីល្ងាចថ្ងៃសុក្រនេះ ហើយជម្លោះមួយទៀតត្រូវបានដោះស្រាយគឺការទាមទាររបស់ក្រុមហាម៉ាសទាក់ទងនឹងឈ្មោះអ្នកទោសជាន់ខ្ពស់ប៉ាឡេស្ទីនឱ្យដោះលែងពីគុកអ៊ីស្រាអែលក្នុងដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top