JOHOR BAHRU ៖ រមណីយដ្ឋាន LEGOLAND® Malaysia កំពុងត្រៀមលក្ខណៈ សម្រាប់ឆ្នាំ២០២៥ ដោយបង្ហាញប្រតិទិនដ៏គួរឱ្យរំភើបរីករាយពេញមួយឆ្នាំនៃការទាក់ទាញ និងព្រឹត្តិការណ៍ ដែលត្រូវបានរចនាឡើង ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាគោលដៅទេសចរណ៍ជាលក្ខណៈគ្រួសារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅពេលដែលម៉ាឡេស៊ី រៀបចំសម្រាប់ដំណើរការនៃយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ LEGOLAND ត្រូវបានកំណត់ ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការទាក់ទាញទេសចរណ៍របស់ប្រទេសនេះ។ រមណីយដ្ឋាននេះ បានផ្តល់នូវបទពិសោធន៍ប្រកបដោយភាពច្នៃប្រឌិត អន្តរកម្ម និងបទពិសោធន៍ដ៏អស្ចារ្យ ដែលធានាថា តំបន់ទេសចរណ៍ច្នៃប្រឌិតមួយនេះ នឹងទាក់ទាញអ្នកទេសចរទាំងក្នុងតំបន់ និងអន្តរជាតិ។
ជាមួយនឹងកំណត់ត្រាបទបង្ហាញនៃការកម្សាន្តដែលជំរុញដោយភាពច្នៃប្រឌិត គំនិតផ្តួចផ្តើមរបស់ LEGOLAND Malaysia ឆ្នាំ២០២៥ នឹងជួយពង្រឹងបន្ថែមទៀតនូវជំហររបស់ប្រទេសម៉ាឡេស៊ី ជាមជ្ឈមណ្ឌលទេសចរណ៍ពិភពលោកដ៏សំខាន់មួយ។
ឆ្នាំ២០២៥ LEGOLAND Malaysia សន្យាថា ជាឆ្នាំដែលមានថាមពលបំផុតរបស់ខ្លួន ដោយបានបង្ហាញពីការទាក់ទាញថ្មីៗ និងបទពិសោធន៍សម្បូរបែបខាងវប្បធម៌ ដែលត្រូវបានរចនាឡើងដើម្បីជំរុញ និងទាក់ទាញអ្នកទស្សនាគ្រប់វ័យ។
នៅក្នុងរមណីយដ្ឋាននេះ ពិតជាមានភាពទាក់ទាញជាខ្លាំងដោយមានការច្នៃប្រឌិតសំណង់ប្រវត្ដិសាស្រ្តរបស់ប្រទេសនានានៅលេីពិភពលោក នៅក្នុងនោះដែរគេក៏ឃេីញថា មានការសាងសង់ប្រាសាទអង្គរវត្ដរបស់ប្រទេសកម្ពុជាផងដែរ ដែលជាស្ថាបត្យកម្មដ៏អស្ចារ្យបំផុតរបស់កម្ពុជា ហេីយប្រាសាទអង្គរវត្ដ ជាគោលដៅទេសចរណ៍ដ៏ល្អបំផុត ប្រសិនបេីអ្នកមានឱកាសធ្វេីដំណេីរទៅកាន់កម្ពុជា។
ងាកមករមណីយដ្ឋាន Legoland Malaysia វិញឃេីញថា ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន LEGO Botanicals ក្រុមហ៊ុន LEGOLAND Malaysia បានបង្ហាញនូវសួនផ្កាដែលបំផុសគំនិតដោយធម្មជាតិដ៏អស្ចារ្យ ដែលពោរពេញទៅដោយការច្នៃប្រឌិតដោយ LEGO ដ៏រស់រវើក។
ក្នុងរយៈពេញមួយឆ្នាំ ពោលគឺនៅឆ្នាំ២០២៥ LEGOLAND Malaysia នឹងរៀបចំពិធីបុណ្យជាបន្តបន្ទាប់ ដែលនាំមកនូវភាពអស្ចារ្យនៃឥដ្ឋ LEGO ដល់ជីវិតតាមរយៈការរួមបញ្ចូលគ្នានៃភាពច្នៃប្រឌិត និងវប្បធម៌៕
ដោយ: ឈូក បូរ៉ា (របាយការណ៍ពី ម៉ាឡេស៊ី)