ព័ត៌មានជាតិ

ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ បានចាប់ផ្តើមដំណើរការ

សៀមរាប៖ ​ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី២ បានចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាអ្នកអានអត្ថបទប្រកួត សម្រាប់បេក្ខជនប្រកួតដោយផ្ទាល់ ជាមួយនឹងបេក្ខជនជាង១ ២០០ អង្គ/នាក់។

គួរជម្រាបថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ មានគោលបំណងចូលរួមចំណែកផ្សព្វផ្សាយនិងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយមានបេក្ខជនចូលរួមប្រកួតសរសេរតាមអានជាង ១២០០អង្គ/នាក់ ចាប់ពីអាយុ ៦ឆ្នាំ ដល់៨១ឆ្នាំ រួមទាំងព្រះសង្ឃផងដែរ៕

To Top