បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ។
ប្រភពដដែលបានឲ្យដឹងទៀតថាមេដឹកនាំទាំងពីរបាននិយាយថា ឯកសារសំខាន់ដែលគ្របដណ្តប់លើវិស័យនានារាប់ចាប់ពីកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិ និងថាមពល រហូតដល់វប្បធម៌ និងវិទ្យាសាស្ត្រ ផ្តល់កម្លាំងរុញច្រានថ្មីដល់ទំនាក់ទំនងទ្វេភាគីរបស់ប្រទេស។
កិច្ចព្រមព្រៀងនេះត្រូវបានគេដាក់មកជំនួសកិច្ចព្រមព្រៀងមុនស្តីពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងតេហរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០១។
គួរឲ្យដឹងដែឬថាការងារលើកិច្ចព្រមព្រៀងថ្មីទាំងនេះបានដំណើរការតាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយត្រូវបានរាយការណ៍ថាបានយល់ព្រមដោយភាគីទាំងពីរ កាលពីខែមិថុនាឆ្នាំមុនរួចរាល់ហើយដែរ៕
ប្រែសម្រួល៖ ស៊ុនលី