ព័ត៌មានអន្តរជាតិ

លោក Musk ព្រមានអំពីលទ្ធភាពនៃការក្សយធនរបស់សហរដ្ឋអាមេរិក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Elon Musk បានព្រមានថា សហរដ្ឋអាមេរិកមានហានិភ័យនៃការក្ស័យធន លុះត្រាតែចាត់វិធានការសំខាន់ និងជាបន្ទាន់ ដើម្បីដោះស្រាយការចំណាយរបស់រដ្ឋាភិបាលចំពេលមានការកើនឡើង នៃបំណុលសហព័ន្ធដែលកំពុងកើនឡើងខ្លាំង។

នាយកប្រតិបត្តិ SpaceX និងជាម្ចាស់ក្រុមហ៊ុន X គ្រោងនឹងដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលនាពេលខាងមុខឬហៅកាត់ថា DOGE ដែលជាទីភ្នាក់ងារដែលមានភារកិច្ចកាត់បន្ថយការចំណាយរបស់សហព័ន្ធ ដែលមិនចាំបាច់នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែង។

លោក Musk ដែលពីមុនបានលើកឡើងពីការព្រួយបារម្ភអំពីលទ្ធភាព នៃការក្ស័យធនរបស់សហរដ្ឋអាមេរិកម្តងហើយនោះបានរំលឹកឡើងវិញ នូវការព្រមានរបស់គាត់នៅក្នុងការប្រកាសនៅលើ X កាលពីថ្ងៃសុក្រ។

លោកMusk បានសរសេរជាការឆ្លើយតបទៅនឹងការបង្ហោះរបស់ DOGE ដែលពិភាក្សាអំពីការចំណាយរបស់សហព័ន្ធដែលមិនបានត្រួតពិនិត្យថាវិធានការសំខាន់ និងជាបន្ទាន់ដំបូងនេះគឺចាំបាច់ដើម្បីការពារអាមេរិកពីការក្ស័យធន។

DOGE បានកត់សម្គាល់ថាការពិនិត្យឡើងវិញដែលគ្រប់ជ្រុងជ្រោយចុងក្រោយរបស់រដ្ឋាភិបាលសហព័ន្ធបានធ្វើឡើងក្នុងឆ្នាំ១៩៨៤ នៅពេលដែលបំណុលជាតិមានចំនួនត្រឹមតែ ១,៦ទ្រីលានដុល្លារ ជាមួយនឹងសមាមាត្របំណុលទៅ GDP ប្រហែល ៣៨ភាគរយហើយ សព្វថ្ងៃនេះ សមាមាត្របានកើនឡើងដល់ជាង ១២១ភាគរយហើយបំណុលជាតិបានកើនឡើងលើសពី ៣៦ទ្រីលានដុល្លារ៕

ប្រែសម្រួល៖ ស៊ុនលី

To Top