ព័ត៌មានអន្តរជាតិ

មេដឹកនាំសមាគម និងអាជីវកម្មធំៗចំនួនជាង ៥០ ដែលមានបុគ្គលិកសរុបជាង ២០លាននាក់គ្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអាល្លឺម៉ង

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Bild បានរាយការណ៍កាលពីថ្ងៃសុក្រថាសមាគមធុរកិច្ចអាល្លឺម៉ង់ធំៗ រាប់សិបកំពុងរៀបចំផែនការសកម្មភាពតវ៉ារួមគ្នាដ៏ធំមួយនៅពេលក្រោយក្នុងខែមករា ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះគោលនយោបាយសេដ្ឋកិច្ច របស់រដ្ឋាភិបាលសហព័ន្ធ។

បាតុកម្ម និង​ការ​តវ៉ា​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង និង​ទីក្រុង​ផ្សេង​ទៀត​របស់​អាល្លឺម៉ង់​នៅ​ថ្ងៃ​ទី២៩ ខែ​មករា នេះបើយោងតាមការរាយការណ៍ដោយដកស្រង់សម្តីមេដឹកនាំនៃសមាគមធុរកិច្ចមួយចំនួន។ គេជឿជាក់ថាក្រុមសមាគមអាជីវកម្មជាង ៥០ដែលតំណាងឱ្យកម្មករបុគ្គលិកប្រហែល ២០លាននាក់ត្រូវបានគេរំពឹងថានឹងចូលរួមបាតុកម្មនេះ។

អង្គការធំៗដែលចូលរួមក្នុងសកម្មភាពនេះរួមមាន សមាគមសហគ្រិនគ្រួសារ ក្រុមឧស្សាហកម្មដែក Gesamtmetall សមាគមសណ្ឋាគារ និងភោជនីយដ្ឋានអាល្លឺម៉ង់ សមាគមលក់ដុំ និងពាណិជ្ជកម្មបរទេសអាល្លឺម៉ង់ និងសមាគមអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនព្រមទាំងសហគ្រាសឧស្សាហកម្មម៉ូដជាច្រើន ក៏បាននិយាយផងដែរថាពួកគេនឹងចូលរួមផងដែរ។

គួរឲ្យដឹងដែរថាអ្នកដឹកនាំអាជីវកម្មមួយចំនួនបានរិះគន់គណៈរដ្ឋមន្ត្រីរបស់អធិការបតី Olaf Scholz យ៉ាងខ្លាំងនៅក្នុងការសន្ទនាជាមួយ Bild នាពេលកន្លងមក។

លោក Stefan Wolf ប្រធានក្រុមហ៊ុន Gesamtmetall បានប្រាប់កាសែតថា ៖នៅក្នុងនយោបាយ មិនមែនគ្រប់គ្នាបានយល់ថាតើស្ថានការណ៍ធ្ងន់ធ្ងរប៉ុណ្ណានោះទេ ។ លោកបានមានប្រសាសន៍ថា ឧស្សាហកម្មត្រូវបាន បង្ខំឱ្យគោរព ដោយ លក្ខខណ្ឌក្របខ័ណ្ឌខុស របស់រដ្ឋាភិបាល។

បាតុកម្ម​ដែល​គ្រោង​ធ្វើ​ឡើងនេះគឺនៅចំព​ពេល​ដែល​ប្រទេស​អាល្លឺម៉ង់​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ខ្លាំង។ ក្នុងឆ្នាំ២០២៤ ផលិតផលជាតិក្នុងស្រុក GDP របស់ប្រទេសបានធ្លាក់ចុះ ០,២ភាគរយបន្ទាប់ពីការធ្លាក់ចុះ ០,៣ភាគរយ ក្នុងឆ្នាំ២០២៣៕

ប្រែសម្រួល៖ ស៊ុនលី

To Top