ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងអះអាងថាលោក Putin និងលោក Xi បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន រួមានទាំងការវិលត្រឡប់របស់លោក Trump ផង

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំង បានបង្ហាញឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃអង្គារ ពិតជាបានពិភាក្សាគ្នាអំពីជម្លោះអ៊ុយក្រែន ការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងការចូលរួមដ៏មានសក្តានុពលរបស់ទីក្រុងមូស្គូ ជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមានវិញផងដែរ។

កិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃការហៅ ជាវីដេអូប្រពៃណីសម្រាប់ឆ្នាំថ្មី របស់មេដឹកនាំទាំងពីរ ដែលលើកនេះមានរយៈពេលជាងមួយម៉ោងកន្លះ នេះបើយោងតាមជំនួយការ គោលនយោបាយការបរទេសរបស់លោក Putin គឺលោក Yuri Ushakov បានបញ្ជាក់បន្ថែម។

ក្នុងអំឡុងពេលការពិភាក្សាគ្នាតាមវីដេអូ មេដឹកនាំរុស្ស៊ីបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ។

លោកUshakov បាននិយាយថា ៖ ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេច ក្នុងការកសាងទំនាក់ទំនងនៅលើមូលដ្ឋាន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការគោរព ប្រសិនបើក្រុមរបស់លោក Trump ពិតជាបង្ហាញការចាប់អារម្មណ៍ប្រឆាំងនឹងរឿងនេះ ។

គួរឲ្យដឹងដែរថាប្រធានាធិបតីអាមេរិក ដែលទើបចូលកាន់តំណែងថ្មីបាន សន្យាម្តងហើយម្តងទៀតថា នឹងបញ្ឈប់ការប្រយុទ្ធគ្នារវាងទីក្រុងមូស្គូ និងគៀវក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីគាត់ចូលកាន់តំណែង៕

ប្រែសម្រួល៖ ស៊ុន លី

To Top