បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា អ៊ុយក្រែន ត្រូវតែបង្ហាញការគោរព ខ្លះចំពោះប្រទេសហុងគ្រី និងស្លូវ៉ាគីហើយ នាយករដ្ឋមន្រ្តីហុងគ្រី រូបនេះក៏បាននិយាយទៀតដែរថា ដោយលើកហេតុផលថា ក្រុងគៀវមិនមានតួនាទីណាមួយដែលអាចកំណត់ អ្វីទាំងអស់ក្នុងនាម ជាសមាជិកសហភាពរបស់អឺរ៉ុប។
នាយករដ្ឋមន្ត្រីហុងគ្រី បានរិះគន់ថ្នាក់ដឹកនាំអ៊ុយក្រែនបែបនេះ នៅក្នុងអំឡុងពេលសន្និសីទកាសែត ក្នុងទីក្រុង Bratislava កាលពីថ្ងៃអង្គារ បន្ទាប់ពីការពិភាក្សាជាមួយសមភាគីស្លូវ៉ាគីលោក Robert Fico ។
វិធីដែលប្រជាជននៅទីក្រុងគៀវ កំពុងព្យាយាមកសាងទំនាក់ទំនងជាមួយរដ្ឋអឺរ៉ុបកណ្តាល គឺមិនអាចទទួលយកបានទេ ប៉ុន្តែយើងត្រៀមខ្លួនជាស្រេចដើម្បីគោរពពួកគេ ទោះបីជាយើងនឹងបន្តទាមទារការគោរព ចំពោះខ្លួនយើងក្តីហើយប្រសិនបើយើងលើកបញ្ហាធ្ងន់ធ្ងរនោះ ពួកគេត្រូវតែពិភាក្សាជាមួយយើង។
លោកOrban បានលើកឡើងទៀតថា អ៊ុយក្រែនបានរងការបំផ្លិចបំផ្លាញដោយជម្លោះរបស់ខ្លួនជាមួយនឹងរុស្ស៊ី ហើយចំពោះជំហរអន្តរជាតិរបស់ខ្លួនវិញគឺបានចុះខ្សោយជាលំដាប់។ លោកបាននិយាយថា ប្រជាជនអ៊ុយក្រែន បានបាត់បង់មួយភាគប្រាំ នៃប្រទេសរបស់ពួកគេ ហើយឧស្សាហកម្ម របស់ពួកគេកំពុងខូចខាតយ៉ាងដំណំ ប៉ុន្តែពួកគេ នៅតែធ្វើឬកពាធ្វើដូចជាពួកគេអាច កំណត់មកពួកយើងបានទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី