បរទេស៖ ប្រទេសប៉ាណាម៉ាបានប្តឹងទៅកាន់អង្គការសហប្រជាជាតិ ជុំវិញការគំរាមកំហែង “គួរឱ្យព្រួយបារម្ភ” របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដណ្តើមយកព្រែកជីកប៉ាណាម៉ា ទៅវិញ ទោះបីជាវាបានចាប់ផ្តើមសវនកម្មលើប្រតិបត្តិករដែលតភ្ជាប់ហុងកុងនៃកំពង់ផែពីរនៅលើផ្លូវទឹកអន្តរមហាសមុទ្រក៏ដោយ។
យោងតាមសារព័ត៌មាន The Korea Times ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រដ្ឋាភិបាលនៅទីក្រុង Panama បានសំដៅទៅលើមាត្រានៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមសមាជិកណាម្នាក់ពី “ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង” ប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់អ្នកដទៃ។
លោខិតដែលបានចែកចាយដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ជំរុញឱ្យលោក Guterres បញ្ជូនរឿងនេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមិនស្នើសុំឱ្យមានការប្រជុំ។
លោក Trump នៅក្នុងសុន្ទរកថានៅថ្ងៃស្បថចូលកាន់តំណែងរបស់លោកកាលពីថ្ងៃច័ន្ទបានលើកឡើងម្តងទៀតនូវការត្អូញត្អែរថា ប្រទេសចិនកំពុង “ប្រតិបត្តិការ” ព្រែកជីកប៉ាណាម៉ាប្រកបដោយប្រសិទ្ធភាពតាមរយៈវត្តមានដែលកំពុងកើនឡើងនៅជុំវិញផ្លូវទឹកដែលសហរដ្ឋអាមេរិកបានប្រគល់នៅចុងឆ្នាំ ១៩៩៩។
លោក Trumpថា យើងមិនបានឲ្យវាទៅប្រទេសចិនទេ យើងបានឲ្យវាទៅប៉ាណាម៉ា ហើយយើងកំពុងយកវាមកវិញ»។ ចំណែកប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានវាយបកវិញថា ព្រែកជីកនេះមិនមែនជាអំណោយរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលក្រុមប្រឹក្សាភិបាលនៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីសនោះទេ។
លោក Mulino បាននិយាយនៅថ្ងៃពុធថា “យើងបដិសេធទាំងស្រុងនូវអ្វីគ្រប់យ៉ាងដែលលោក Trump បាននិយាយ។ ទីមួយព្រោះវាមិនពិត និងទីពីរដោយសារតែព្រែកជីក ប៉ាណាម៉ា ជាកម្មសិទ្ធិរបស់ Panama ហើយនឹងបន្តជាកម្មសិទ្ធិរបស់ Panama” បន្តទៀត ៕
ប្រែសម្រួលៈ ណៃ តុលា