ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់៖ ជនជាតិអាហ្វហ្គានីស្ថាន ដែលស្វែងរកសិទ្ធិជ្រកកោន បានចាក់សម្លាប់កុមារម្នាក់ និងអ្នកដំណើរម្នាក់ទៀតឱ្យស្លាប់ ក្នុងរដ្ឋ Bavaria

RT News

បរទេស៖ កុមារអាយុ ២ ឆ្នាំ និងមនុស្សពេញវ័យម្នាក់ ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារដោយកាំបិតនៅក្នុងទីក្រុងមួយក្នុងរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធ។ ឧប្បត្តិហេតុនេះត្រូវបានថ្កោលទោសដោយអធិការបតី លោក Olaf Scholz ថាជា “អំពើភេរវកម្មដែលមិនគួរឱ្យជឿ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការចាក់សម្លាប់នេះបានកើតឡើង នៅសួនសាធារណៈក្នុងក្រុង Aschaffenburg ដោយជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណថា ជាជនជាតិអាហ្វហ្គានីស្ថានអាយុ ២៨ ឆ្នាំ និង ជាអ្នកស្វែងរកសិទ្ធិជ្រកកោនដែលមិនបានសម្រេច ដោយបានកំណត់គោលដៅលើ ក្រុមក្មេងទើបចេះដើរតេះតះពីមណ្ឌលមើលថែក្មេង។ ការវាយប្រហារនេះបានបន្សល់ទុកក្មេងម្នាក់ ដែលមានដើមកំណើតពីប្រទេសម៉ារ៉ុក និងអ្នកដំណើរអាយុ ៤១ឆ្នាំម្នាក់បានស្លាប់ទាំងពីរនាក់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងតំបន់របស់ទីក្រុង Bavaria លោក Joachim Herrmann បានប្រាប់អ្នកយកព័ត៌មាន។

រដ្ឋមន្ត្រីបានលើកឡើងថា អ្នកធ្វើដំណើរដែលស្លាប់ត្រូវបានគេជឿថាបាន “ធ្វើអន្តរាគមន៍ដោយក្លាហានដើម្បីការពារកុមារផ្សេងទៀត” ប៉ុន្តែត្រូវបានស្លាប់ដោយរបួសយ៉ាងធ្ងន់ធ្ងរ”។ ជនរងគ្រោះបីនាក់ផ្សេងទៀតត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យបន្ទាប់ពីការវាយប្រហារ រួមមានមនុស្សពេញវ័យដែលមានរបួស ដោយកាំបិតជាច្រើន ក្មេងប្រុសជនជាតិស៊ីរីអាយុ ២ ឆ្នាំម្នាក់ដែលមានរបួសត្រង់ក និងគ្រូបង្រៀនមើលថែក្មេងម្នាក់ដែលបានបាក់ដៃ ពេលព្យាយាមរត់គេចពីអ្នកវាយប្រហារ។

ប៉ូលិសមូលដ្ឋានបាននិយាយថា ខ្លួនបានចាប់ខ្លួនជនសង្ស័យភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុ «នៅក្បែរកន្លែងកើតហេតុ»។

ការវាយប្រហារនេះត្រូវបានពិពណ៌នា ដោយអធិការបតីអាឡឺម៉ង់ថាជា “អំពើភេរវកម្មដែលមិនគួរឱ្យជឿ” ដោយលោក Scholz បាននិយាយដោយកំហឹងដ៏កម្រសំដៅ ទៅលើអ្នកស្វែងរកសិទ្ធិជ្រកកោន។ លោក Scholz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំឈឺដែលឃើញអំពើហឹង្សាបែបនេះកើតឡើង នៅក្នុងប្រទេសរបស់យើងរៀងរាល់ពីរបីសប្តាហ៍ម្តង ដោយជនល្មើសដែលពិតជាបានមកទីនេះ ដើម្បីស្វែងរកការការពារនៅទីនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top