សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថាក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលមានគោលបំណងវាយតម្លៃការវិវត្តចុងក្រោយបំផុតនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោក Choi ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការឆ្លើយតប។ ក្រសួងបានឲ្យដឹងថា លោក Choi ត្រូវបានសង្ខេបអំពីគោលនយោបាយពាណិជ្ជកម្មចុងក្រោយរបស់រដ្ឋបាលសហរដ្ឋអាមេរិក រួមទាំងការសម្រេចចិត្តរបស់ខ្លួនក្នុងការដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក។
លោកបានប្តេជ្ញាដាក់ពន្ធខ្ពស់លើទំនិញនាំចូល និងអនុវត្តវិធានការការពារជាបន្តបន្ទាប់។ លោកមិនទាន់ផ្តល់ផែនការលម្អិត សម្រាប់គោលនយោបាយពាណិជ្ជកម្ម ឬបង្ហាញពីសកម្មភាពការពារនិយមបន្ថែមប្រឆាំងនឹងដៃគូពាណិជ្ជកម្មផ្សេងទៀតនោះទេ។ លោក Choi ក៏ត្រូវបានសង្ខេបផងដែរនៅក្នុងសវនាការបញ្ជាក់របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក សម្រាប់អ្នកដែលត្រូវបានតែងតាំងជាលេខាធិការពាណិជ្ជកម្មរបស់លោក ត្រាំ៕
ប្រែសម្រួល ឈូក បូរ៉ា