តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសម្តែងការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO)។
លោក Ishiba បានឲ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការថវិកាសភាថា “សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពពិភពលោក។ តាមទស្សនៈរបស់ប្រទេសជប៉ុន យើងមិនស្វាគមន៍ ចំពោះការផ្លាស់ប្តូរណាមួយដែលធ្វើឱ្យតួនាទីនេះចុះខ្សោយ” ។
កាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃដំបូង ដែលលោកចូលកាន់តំណែង ដោយបានប្រកាសពីការដកប្រទេសចេញពីអង្គការសុខភាពពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
