ព័ត៌មានអន្តរជាតិ

ព្យុះកំណាច មួយនឹងធ្វើដំណើរ ទៅភាគខាងជើង អាមេរិកក្រោយ បំផិ្លចបំផ្លាញ យ៉ាងធ្ងន់ធ្ងរនៅភាគ ខាងត្បូងរួចមក

បរទេស៖ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃចន្ទទី១៣ខែមេសានេះ បានឲ្យដឹងថាព្យុះដ៏ខ្លាំងក្លាមួយដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១៤នាក់និងបំផ្លាសញអគារ រាប់រយនៅភាគខាងត្បូងសហរដ្ឋអាមេរិកនោះគឺ ត្រូវបានគេមើលឃើញថា មិនទាន់បានរលត់ទៅវិញនៅឡើយហើយកំពុងធ្វើដំណើរ ទៅកានភាគខាងជើង។

តាមរយៈការព្រមានពីសំណាក់អជ្ញាធរ និងអ្នកជំនាញអាកាសធាតុបាន បញ្ជាក់ថាមនុស្សប្រមាណជា១៥០លានផោននៅភាគខាងជើងគឺ កំពុងស្ថិតនៅក្នុងកម្រិតហនិភ័យ។កាលពីថ្ងៃអាទិត្យម្សិលមិញរដ្ឋMississipiគឺជារដ្ឋដែលរងការវាយប្រហារ ធ្ងន់ធ្ងរបំផុតដោយមនុស្ស៧នាក់បានស្លាប់នៅទីនោះ ហើយតំបន់ដល់ទៅ ១០កន្លែងដែលរងការបំផ្លាញធ្ងន់ធ្ងរ។

ក្នុងនោះផងដែរក្រុមមន្រ្តីទទួល បន្ទុកកិច្ចការងារប្រកាស អាសន្នបានផ្តល់យោបល់ដល់ប្រជាជនថាការជ្រកកោនដើម្បី សុវត្ថិភាពពីព្យុះបានផ្តល់អាទិភាពពីលើ គោលការណ៍ណែនាំផ្នែកសង្គមនៅក្នុងកន្លែងដើម្បីកាត់បន្ថយ ការរីករាលដាលនៃវីរុសកូវីដ១៩៕

ប្រែសម្រួល៖ស៊ុនលី

To Top