ព័ត៌មានអន្តរជាតិ

លោក Trump យល់ព្រម ផ្អាកការតម្លើង ពន្ធលើប្រទេស កាណាដា និងម៉ិកស៊ិក បន្ទាប់ពីប្រទេសទាំងពីរ សន្យាថា នឹងជំរុញការអនុវត្តព្រំដែន ចំណែកពន្ធលើចិន នៅបន្តដដែល

Xinhua

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទបានយល់ព្រមលើការផ្អាករយៈពេល ៣០ថ្ងៃ លើការគំរាមកំហែងតម្លើងពន្ធ របស់លោកប្រឆាំង នឹងប្រទេសម៉ិកស៊ិក និងកាណាដា ខណៈដែលដៃគូពាណិជ្ជកម្មធំបំផុត របស់អាមេរិក បានចាត់វិធានការ ដើម្បីបន្ធូរបន្ថយកង្វល់របស់លោក Donald Trump អំពីសន្តិសុខព្រំដែន និងការជួញដូរគ្រឿងញៀន ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្អាកនេះផ្តល់នូវរយៈពេល នៃការកាត់បន្ថយភាពច្របូក ច្របល់ពីរបីថ្ងៃ ដែលធ្វើឱ្យអាមេរិកខាងជើ ងប្រឈមមុខ នឹងសង្រ្គាមពាណិជ្ជកម្ម ដែលប្រថុយនឹងការបំផ្លាញ កំណើនសេដ្ឋកិច្ច ដែលបណ្តាលឱ្យតម្លៃកើនឡើង និងបញ្ចប់ភាពជាដៃគូដ៏ សំខាន់បំផុតពីរ របស់សហរដ្ឋអាមេរិក។

លោក Trump បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំរីករាយនឹងលទ្ធផលដំបូងនេះ ហើយពន្ធគយ ដែលបានប្រកាសនៅថ្ងៃសៅរ៍ នឹងត្រូវផ្អាកសម្រាប់រយៈពេល ៣០ ថ្ងៃ ដើម្បីមើលថាតើកិច្ចព្រមព្រៀង សេដ្ឋកិច្ចចុងក្រោយជាមួយកាណាដា អាចត្រូវបានរៀបចំឡើងឬអត់” លិកថា “យុត្តិធម៌សម្រាប់ទាំងអស់គ្នា!”

ចំណែកនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបង្ហោះនៅរសៀលថ្ងៃចន្ទទី X ថា ការផ្អាកនឹងកើតឡើង “ខណៈពេលដែលយើងធ្វើការជាមួយគ្នា” ដោយនិយាយថា រដ្ឋាភិបាលរបស់លោកនឹងដាក់ថ្នាំញៀនប្រភេទ fentanyl czar ចុះបញ្ជីក្រុមជួញដូរម៉ិកស៊ិកជាក្រុមភេរវករ និងចាប់ផ្តើមកងកម្លាំងវាយប្រហាររួម “កាណាដា-សហរដ្ឋអាមេរិកដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​រៀបចំ ថ្នាំញៀន fentanyl និង​ការ​លាង​លុយ។

ការផ្អាកការតម្លើងពន្ធនេះ បានអនុវត្តតាមវិធានការ ស្រដៀងគ្នាជាមួយម៉ិកស៊ិក ដែលអនុញ្ញាតឱ្យមានការចរចា រយៈពេលមួយជុំវិញ ការរត់ពន្ធគ្រឿងញៀន និងអន្តោប្រវេសន៍ ខុសច្បាប់ ។ ពន្ធ 10% ដែលលោក Trump បញ្ជាដាក់លើប្រទេសចិន នៅតែត្រូវបានកំណត់ ឱ្យចូលជាធរមានដូចដែលបានគ្រោងទុកនៅថ្ងៃអង្គារ បើទោះបីជាលោក Trump គ្រោងនឹងពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅប៉ុន្មានថ្ងៃខាងមុខក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top