ព័ត៌មានអន្តរជាតិ

មេដឹកនាំចិន ឥណ្ឌូនេស៊ីសាទរគ្នា ក្នុងឧិកាសគម្រប់ខួបទំនាក់ទំនងរយៈពេល ៧០ឆ្នាំ

ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទទី១៣ខែមេសានេះបានឲ្យដឹងថា ប្រធានាធិបតីចិន លោកXi Jinping បានធ្វើការផ្លាស់ប្តូរសារអបអរ ជាមួយនឹងមេដឹកនាំប្រទេសឥណ្ឌូនេស៊ី លោកJoko Widodo ក្នុងឧិកាសប្រារព្ធខួបលើកទី៧០ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

តាមរយៈការកត់សម្គាល់ថា អំពីការផ្លាស់ប្តូរមិត្តភាពរវាងចិននិងឥណ្ឌូនេស៊ីមានប្រវត្តិដ៏យូរអង្វែង មកហើយនោះលោកXiបាននិយាយថា ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពី ការបង្កើតទំនាក់ទំនងការទូតហើយមេដឹកនាំចិនរូបនេះ ក៏បានបញ្ជាក់ទៀតថាជាពិសេសប៉ុន្មានឆ្នាំចុងក្រោយដែល ទំនាក់ទំនងបានឡើងទៅដល់កម្រិតថ្មីមួយទៀតតាមរយៈ ការពង្រីកកិច្ចសហប្រតិបត្តិលើវិស័យផ្សេងៗបន្ថែមទៀត។

ជាការឹឆ្លើយតបលោក Widodoបាននិយាយថាក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមកទំនាក់ទំនងទ្វេភាគីបានរីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាសមិទ្ធិផលជាយុទ្ធសាស្ត្រដ៏គួរឱ្យកត់សម្គាល់ បំផុតសម្រាប់ភាគីទាំងសងខាង៕ ប្រែសម្រួល៖ស៊ុនលី

To Top