ព័ត៌មានជាតិ

ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ​ ស្នេីរអាជ្ញាធរ​ ចាត់វិធានការ បង្រ្កាបសត្វមូស កំពុងរាត្បាត

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងរាជធានីភ្នំពេញ បានសម្ដែងនូវ ក្ដីកង្វល់របស់ខ្លួន នៅពេលដែលសត្វមូសជាច្រើន ខុសប្លែកពីសព្វដង បានមករំខាន ជីវភាពរស់នៅ របស់ពួកគាត់ ជាពិសេសនៅពេលដែលគាត់ មកពីធ្វើការហត់ ហើយមកស្នាក់នៅផ្ទះ ប៉ុន្តែបែរជារងការរំខាន ដោយសារ សត្វមូសជាច្រើន លោក​ សុីវុត្ថាវីរខេមរា​ ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌសែនសុខ​ សង្កាត់ក្រាំងធ្នុង ​បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជា មន្ត្រីពាក់ព័ន្ធ សូមមេត្តាពិនិត្យមើលលទ្ធភាព ក្នុងការចុះមកបាញ់ថ្នាំ សម្រាប់សម្លាប់សត្វមូស ឲ្យបានទៀងទាត់ តាមអាចធ្វើទៅបាន ដើម្បីបញ្ចៀសនូវបញ្ហា សុខុមាលភាព សាធារណៈរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ។

អ្នកស្រីសែនសេរីរ័ត្ន​ ជាប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់គីឡូម៉ែត្រលេខប្រាំមួយ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏បានបង្ហាញនូវក្ដីកង្វល់ដូចគ្នាផងដែរ ជុំវិញបញ្ហាសត្វមូស ដែល មានការរាតត្បាតខុសសព្វមួយដង អ្នកស្រីបានអំពាវនាវ ឲ្យអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាមើលតាមដានភូមិសាស្ត្រ របស់ខ្លួនជាច្រើនដែលមានមូស រំខានដែលបង្ក ប៉ះពាល់ដល់ការរស់នៅ វាអាចបង្កឲ្យមានជំងឺគ្រុនឈាម ឬក៏បង្កជាមេរោគផ្សេង​ៗ​ តាមការបញ្ជាក់ថា​កន្លងមកអាជ្ញាធរក៏បានមកចុះបាញ់ ថ្នាំមូសដែរ ក៏ប៉ុន្តែក្រោយពីបាញ់ហើយបានតែពីរថ្ងៃ គឺសត្វនោះគឺបង្កការរំខានជាបន្តទៀត ដែលនេះគឺជាក្ដីកង្វល់មួយ របស់ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរនឹងរិះរកមធ្យោបាយល្អថ្មីៗ បន្ថែមទៀតដើម្បី រួមគ្នាទប់ស្កាត់ ហ្វូងសត្វមូស ៕
ដោយ៖ ដេីមអម្ពិល

To Top