បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មនុស្សយ៉ាងហោចណាស់ ១០នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅឯមជ្ឈមណ្ឌលអប់រំមួយកន្លែង ដែលស្ថិតនៅភាគខាងលិចប្រទេសស៊ុយអែត។
នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះបានពណ៌នាការបាញ់ប្រហារនេះថាជា ការវាយប្រហារដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស៊ុយអែត។ ការបាញ់ប្រហារនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងទីក្រុង Orebro នៅម៉ោង១២ និង៣៣ នាទីយប់ ម៉ោងក្នុងស្រុក ហើយប៉ូលិសបានរាយការណ៍ដំបូងថា មនុស្សយ៉ាងហោចណាស់ ៥នាក់ត្រូវបានបាញ់សម្លាប់ ប៉ុន្តែចំនួនអ្នកស្លាប់បន្ទាប់មកបានកើនឡើងទៅដល់ ១០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យ ៦នាក់ផ្សេងទៀត។
អ្នកនាំពាក្យប៉ូលិសបានប្រាប់សន្និសីទសារព័ត៌មានថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមក្នុងការប៉ុនប៉ងមនុស្សឃាត ការដុត និងបទល្មើសអាវុធមានស្ថានទម្ងន់ទោសហើយដោយឡែកមេប៉ូលីសក្នុងតំបន់ លោក Roberto Eid Forest បាននិយាយក្នុងអំឡុងពេលធ្វើសន្និសីទកាសែត ថាមកទល់ពេលនេះវានៅតែលឿនពេកក្នុងការផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីជនល្មើសដែលលោកបានបន្ថែមថា៖ ប្រតិបត្តិការកំពុងបន្ត ហើយព័ត៌មានបន្ថែមទៀតនឹងលេចឡើងដោយមិនសង្ស័យណាមួយឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា ចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងដល់ ៦នាក់ហើយ ក្នុងនោះ មានរបួសដោយគ្រាប់កាំភ្លើងចំនួន ៥នាក់ ដោយត្រូវវះកាត់ចំនួន ៤នាក់ ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)