នៅថ្ងៃទី៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពី ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបង្ហាញថា “អនុត្តរភាពបែបអាមេរិក” តម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួនពីលើសិទ្ធិមនុស្សអន្តរជាតិ ។ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមសហការជាមួយសកលវិទ្យាល័យ Renmin នៃប្រទេសចិន ដោយឆ្លងតាមរយៈវិទ្យាស្ថាន ផ្សព្វផ្សាយអន្តរជាតិយុគសម័យថ្មី ដើម្បីធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦៧១នាក់ ដែលមកពី ៣៨ ប្រទេសជុំវិញពិភពលោក ។
លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍សម្តែង ការខកចិត្តចំពោះសហរដ្ឋអាមេរិក ដែលមិនយកចិត្តទុកដាក់ម្តងហើយម្តងទៀត ចំពោះបញ្ហាសិទ្ធិមនុស្ស ហើយបានរិះគន់ថា ការដែលសហរដ្ឋអាមេរិក រំលោភសិទ្ធិមនុស្សជាប្រព័ន្ធគួរឱ្យភ័យរន្ធត់។
នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,៨% បានសម្គាល់ថា សហរដ្ឋអាមេរិកមានបញ្ហាអំពើ ហិង្សាដោយកាំភ្លើងយ៉ាងធ្ងន់ធ្ងរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៣% បានសម្គាល់ថា សហរដ្ឋអាមេរិកមានបញ្ហាគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧២,៣% បានសម្គាល់ថា សហរដ្ឋអាមេរិកមានបញ្ហាការរើសអើងពូជសាសន៍ជាប្រព័ន្ធ ។អ្នកផ្តល់បទសម្ភាសន៍ចំនួន៦១,៣% បានសម្គាល់ថា សហរដ្ឋអាមេរិកជាប្រទេសដែលងាយ បង្កសង្រ្គាមបំផុតលើពិភពលោក។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៧២,៥% បានសម្គាល់ថា សហរដ្ឋអាមេរិកជាប្រទេសដែលមានភាពទុច្ចរិត និងធ្វើអនុត្តរភាព ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៤,៩% បានរិះគន់ថា សហរដ្ឋអាមេរិកតែងតែគាបសង្កត់ ប្រទេសដទៃទៀតក្រោមលេសនៃសិទ្ធិមនុស្ស ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,២%បានសម្គាល់ថា ទង្វើនេះរបស់សហរដ្ឋអាមេរិក បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិពហុភាគីដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល ។
សូមបញ្ជាក់ថា អ្នកផ្តល់បទសម្ភាសន៍ដែលបាន ចូលរួមក្នុងការស្ទង់មតិលើកនេះគឺមកពីអាស៊ីបូព៌ា អាស៊ីខាងត្បូង អាស៊ីកណ្តាល អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា អឺរ៉ុប អាមេរិកខាងត្បូង អាមេរិកខាងជើង អូសេអានី និងអាហ្រ្វិក ដែលមានចន្លោះអាយុពី ១៨ ដល់ជាង ៥៥ ឆ្នាំ អ្នកផ្តល់បទសម្ភាសន៍ដែលទទួលការអប់រំនៅមហាវិទ្យាល័យ ឬលើសពីនេះមានចំនួន ៦៧,២% ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)