ព័ត៌មានជាតិ

សម្តេចធិបតី៖ បើនិយាយថារដ្ឋអស់ថវិកាបម្រុង មិនមែនរាជរដ្ឋាភិបាល អាចបន្តតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ ២ឆ្នាំជាប់គ្នានោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ទើតែអស់សំណើច នូវអ្វីដែលក្រុមប្រឆាំង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អស់ថវិកាពីរតនាគារជាតិ ខណៈដែលសម្តេចបញ្ជាក់ថា បើអស់មិនមែនមន្ត្រីរាជការ ទទួលបានការតម្លើងថវិកាបៀវត្ស រហូត២ឆ្នាំជាប់គ្នានោះទេ ។

ក្នុង​ឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន នាំឱ្យការបើកប្រាក់បៀវត្ស សម្រាប់មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ តាមបណ្តាព្រំដែនឆ្ងាយៗ ក៏ដូចជាយុទ្ធជនចូលនិវត្តក្តី បានកាន់តែងាយស្រួលជាប​ន្តបន្ទាប់ ។

ក្នុងនោះសម្តេចធិបតី កត់សម្គាល់ឃើញថា ក្រាន់តែបញ្ហាបច្ចេកវិទ្យាមានបញ្ហាបន្តិចបន្តួច ឈានដល់ការយឺតយ៉ាងលើការបើកប្រាក់បៀវត្ស ដល់មន្ត្រីរាជការ និងយុទ្ធជនសម្រាប់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្កទៅជាលេសមួយសម្រាប់ អ្នកដែលតែងតែរិះគន់និងប្រឆាំ នូវការរីកចម្រើនកើតចេញពីសមទ្ធផលរបស់រាជរដ្ឋាភិបាល ថា មកពីថវិកាជាតិក្នុងរតនាគារជាតិ បានអស់ ដែលកត្តានេះ នាំឱ្យសម្តេចសម្តែងនូវការហួសចិត្ត និងអស់សំណើចទៅវិញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “គ្រាន់តែយើងយឺបន្តិច គេស្រែកថារដ្ឋអស់លុយហើយ ធនាគារជាតិទៅបោះពុម្ភលុយក្រដាស២០ម៉ឺន ដោយសារការអបអរសាទរ ខួបឡើងគ្រងរាជរបស់ព្រះមហាក្សត្រ២០ឆ្នាំ គេថា យើងអស់លុយហើយបោះពុម្ភ អត់អស់ទេ ការធានាបៀវត្ស ឱ្យមន្ត្រីរាជការ ថវិកាបម្រុងរបស់យើងនៅក្នុង គ្រប់គ្រាន់សម្រាប់ធានាបៀវត្តមន្ត្រីរ​បស់យើង ហើយមិនត្រឹមតែធានាទេ យើងឡើងប្រាក់ខែ២ឆ្នាំ ជាប់គ្នាទៀតនោះ ។ បើថាយើងអស់លុយពីក្នុងរតនាគារ អស់លុយក្នុងជាតិ យើងមានលទ្ធភាពណា តម្លើងប្រាក់ខែ យើងទើបតែឡើងឆ្នាំនេះ ២០២៥ខែ១ ទាំងអស់”៕

To Top