តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ត្រូវបានគេរំពឹងថា នឹងសន្យាជំរុញការនាំចូលឧស្ម័នធម្មជាតិរាវរបស់ជប៉ុន ពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំទល់មុខគ្នា ជាលើកដំបូងនៅចុងសប្តាហ៍នេះ ជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ។
សំណើដែលរំពឹងថានឹងធ្វើឡើង ដោយលោក Ishiba ដែលកំពុងអង្គុយជាមួយលោក ត្រាំ នៅថ្ងៃសុក្រ ក្នុងទីក្រុងវ៉ាស៊ីនតោន នឹងជួយបង្កើនសន្តិសុខថាមពល សម្រាប់ប្រទេសជប៉ុន ដែលខ្វះខាតធនធាន និងជួយទីក្រុងតូក្យូ ឱ្យស្របតាមការជំរុញរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក សម្រាប់ការជំរុញផលិតកម្មឥន្ធនៈហ្វូស៊ីល។
ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា “វាជាជម្រើសមួយក្នុងចំណោមជម្រើសមួយ ។ លោក ត្រាំ ដែលបានត្រឡប់ទៅសេតវិមានក្នុងខែមករា ត្រូវបានគេដឹងថាពេញចិត្ត នឹងការបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងដាក់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាមុន។
លោក Ishiba ដែលបានក្លាយជានាយករដ្ឋមន្ត្រី កាលពីខែតុលាឆ្នាំមុន សង្ឃឹមថា នឹងលើកកំពស់សម្ព័ន្ធភាពសន្តិសុខជប៉ុន -អាមេរិក ដែលមានរយៈពេលយូរ ទៅកាន់កម្ពស់ថ្មី តាមរយៈការកសាង ទំនាក់ទំនងជាមួយលោក ត្រាំ៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)