ព័ត៌មានអន្តរជាតិ

តុលាការ​កូរ៉េ​ខាងត្បូង បើក​សវនាការ​លើក​ទី​៦ ​នៃ​ការ​កាត់ទោស​លោក Yoon ដោយ​មាន​វត្តមាន រូបលោកផ្ទាល់

សេអ៊ូល៖ តុលាការធម្មនុញ្ញ របស់ប្រទេសកូរ៉េខាងត្បូង បានបើកសវនាការ លើកទី៦ នៃការកាត់ទោសការចោទ ប្រកាន់លើប្រធានាធិបតីលោក Yoon Suk-yeol នៅថ្ងៃព្រហស្បតិ៍នេះ ដោយប្រធានាធិបតី ដែលត្រូវបានចាប់ខ្លួន មានវត្តមានជាលើកទី៤។

ឧត្តមសេនីយ៍ឯក Kwak Jong-keun អតីតប្រធានបញ្ជាការសង្គ្រាមពិសេសកងទ័ព បានឲ្យដឹងនៅក្នុងសវនាការថា វាពិតជាត្រឹមត្រូវដែលលោក Yoon បានបញ្ជាឱ្យលោកដក “សមាជិកសភា” ចេញពីសភា ជាកន្លែងដែលសមាជិក សភាប្រមូលផ្តុំគ្នា ដើម្បីលើកច្បាប់អាជ្ញាសឹកជាបន្ទាន់ ដែលត្រូវបានប្រកាសដោយលោក Yoon កាលពីយប់ថ្ងៃទី០៣ ខែធ្នូឆ្នាំមុន។

ប្រហែលពីរម៉ោងបន្ទាប់ពីការប្រកាសនេះ លោក Yoon បានទូរស័ព្ទទៅលោក Kwak ដោយផ្តល់ការបញ្ជាថា សមាជិកសភាគួរតែត្រូវបានដកចេញពីអង្គជំនុំជម្រះ មុនពេលប្រកាសច្បាប់អាជ្ញាសឹក នេះបើយោងតាមលោក Kwak ។

លោក Kwak ក៏បានទទួលការអំពាវនាវ ពីអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Kim Yong-hyun ដែលបានបញ្ជាឱ្យបិទការចូលទៅកាន់រដ្ឋសភា ដើម្បីកុំឱ្យសមាជិកសភាចំនួន ១៥០នាក់ត្រូវបានបំពេញ។

លោក Yoon បានបដិសេធការចោទប្រកាន់នេះ ដោយថា វាមិនអាចទៅរួចទេ រវាងថ្នាក់លើ និងថ្នាក់ក្រោម នៃការិយាល័យសាធារណៈ ក្នុងការហៅទូរស័ព្ទ និងចេញបញ្ជាឱ្យរារាំងការចូលទៅកាន់សភា និងដកសមាជិកសភាចេញ។

រយៈពេលពេញមួយពាក់កណ្តាលអធ្រាត្រនៃការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី ឧទ្ធម្ភាគចក្រយោធាបានចុះចតនៅរដ្ឋសភា ហើយកងទ័ពកងកម្លាំងពិសេសប្រដាប់អាវុធរាប់រយនាក់បានទម្លុះចូលអគារសភា នេះបើតាមរូបភាពទូរទស្សន៍បានបង្ហាញ។

នៅក្រោមរដ្ឋធម្មនុញ្ញ ប្រធានាធិបតីត្រូវរាយការណ៍ អំពីការដាក់ច្បាប់អាជ្ញាសឹកទៅកាន់រដ្ឋសភា ដែលជាស្ថាប័នតែមួយគត់ ដែលមានសិទ្ធិលុបចោល ច្បាប់អាជ្ញាសឹក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top