បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានណែនាំកងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF ឱ្យរៀបចំផែនការមួយដើម្បីលើកទឹកចិត្ត ប្រជាជនប៉ាឡេស្ទីនឱ្យធ្វើចំណាកស្រុក ចេញពីតំបន់ Gaza។
រដ្ឋមន្ត្រីរូបនេះដដែលក៏បានស្នើផងដែរថា ជនភៀសខ្លួនគួរតែត្រូវបានទទួលយក ដោយបណ្តាប្រទេសអ៊ឺរ៉ុបដែលប្រឆាំងនឹង សកម្មភាពយោធារបស់ក្រុងយេរូសាឡឹមខាងលិច នៅក្នុងចំនួនណាមួយ។
លោកKatz បាននិយាយទៀតដែរថា បែបនេះវានឹងអាចបង្ហាញពី ការលាក់ពុត របស់ពួកគេ ប្រសិនបើប្រទេសទាំងនេះបដិសេធ មិនទទួលយកពលរដ្ឋទាំងនោះ ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីការ កត់សម្គាល់របស់ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ Gaza Strip ព្រមទាំងទទួលបន្ទុកលើការកសាងឡើងវិញផង។
លោកបានបន្ថែមថា ប្រជាជនប៉ាឡេស្ទីន ដែលរស់នៅទីនោះគួរតែចាកចេញ និងដើម្បីត្រូវបានផ្តល់ជួយគាំទ្រដោយ ប្រទេសជិតខាងដែលមានទ្រព្យសម្បត្តិច្រើន ៕
ប្រែសម្រួល៖ ស៊ុន លី