ព័ត៌មានជាតិ

មនុស្សបីនាក់បានស្លាប់ ករណីរថយន្តបុក រថយន្តនៅស្រុកភ្នំស្រួច

កំពង់ស្ពឺ ៖ យ៉ាងណាស់មនុស្សចំនួនបីនាក់ បានស្លាប់ ករណីរថយន្តធុនធំពីរគ្រឿង បុកគ្នាត្រង់ចំណុចចំណោត ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។

ហេតុការណ៍នេះ បង្កឲ្យមានភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភ:ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រលេខ១០៣-១០៤។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-7768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ៤៨ឆ្នាំ (ស្លាប់) រស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ ។
បានទៅបុក រថយន្តមួយគ្រឿង ម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ(ស្លាប់)រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង  អ្នករួមដំណើរម្នាក់ឈ្មោះ ថុល ចាន់ធា មិនដឹងអាយុ (ស្លាប់)រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្ដាលក្នុងទិសដៅបញ្ច្រាសទិសគ្នាបុកពេញទំហឹងបណ្ដាលឲ្យ
ស្លាប់មនុស្ស៣នាក់ ប្រុស (ឈ្មោះ រ៉ុង ធួក.ថុល ចាន់ធា.ឃីម ស៊ាងហន់ )នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រជំនាញ បានគាស់យកសពជនរងគ្រោះទាំងបីនាក់ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុខ សុភ័ណ្ឌ រូបថតស្នងការ

To Top