សេអ៊ូល៖ ទិន្នន័យឧស្សាហកម្ម បានបង្ហាញនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការបញ្ជាទិញសាង សង់នាវាពិភពលោកថ្មី នៅក្នុងខែមករា ដោយវ៉ាដាច់គូប្រជែងរបស់ខ្លួន គឺប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
រោងចក្រសាងសង់នាវា របស់កូរ៉េខាងត្បូង បានទទួលយកការបញ្ជាទិញសរុបចំនួន ៩០ម៉ឺនតោនសរុប (CGTs) សម្រាប់នាវាចំនួន ១៣ គ្រឿង ដែលស្មើនឹង ៦២ ភាគរយ នៃចំនួនសរុបទូទាំងពិភពលោក ដែលមានចំនួន ១,៤៦លាន CGTs កាលពីខែមុន នេះបើយោងតាមសេវាកម្ម ស្រាវជ្រាវ Clarkson ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ២ ដោយមាន ២៧ម៉ឺន CGTs សម្រាប់នាវាចំនួន ២១ គ្រឿងដែលកាន់កាប់ ១៩ ភាគរយនៃចំនួន សរុបទូទាំងពិភពលោក ។ ការអនុវត្តប្រចាំខែ របស់កូរ៉េខាងត្បូងបង្ហាញ ពីភាពប្រសើរឡើង គួរឱ្យកត់សម្គាល់ពីខែធ្នូ នៅពេលដែលវាមានចំនួន ៦ ភាគរយនៃការបញ្ជាទិញជាសកល ខណៈដែលប្រទេសចិនមានចំនួន ៨២ ភាគរយនៃការបញ្ជាទិញថ្មីទាំងអស់។
នៅក្នុងលក្ខខណ្ឌ នៃការបញ្ជាទិញថយក្រោយ ប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខមួយ ជាមួយនឹង ៩១,៥១ លាន CGTs ឬ ៥៨ ភាគរយ នៃចំនួនសរុបសកលនៅ ១៥៦,៧៩ លាន CGTs គិតត្រឹមចុងខែធ្នូ ដែលធ្លាក់ចុះ ១,៣២ លាន CGTs ពីមួយខែមុន ។ ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ៣៧,០២ លាន CGTs ដែលស្មើនឹង ២៤ ភាគរយនៃចំនួន សរុបពិភពលោក ៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)