ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លើកដំបូង បន្ទាប់ពីត្រូវដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី បានបញ្ឆេះក្បាលម៉ាស៊ីនថ្មី នៃកំណើនសេដ្ឋកិច្ច

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លើកដំបូង បន្ទាប់ពីត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី អារម្មណ៍ចាយលុយ របស់អ្នកផង ទាំងពួងបានបញ្ចេញយ៉ាងខ្លាំង ។ ចំនួនកុម្មង់ម្ហូបឈុត ជាក្រុមក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌អរូបី” លើវេទិកាមួយចំនួនបានកើនឡើង១២ដង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ម្ហូបយប់ដាច់ឆ្នាំចាស់តាមចន្ទគតិ នៃភោជនីយដ្ឋានមួយចំនួន គឺទទួលប្រិយភាព ដែលពិបាករកទិញបាន ។

អ្នកទេសចរដែលធ្វើដំណើរ ក្នុងស្រុកចិនមានចំនួន៥រយ១លាននាក់ និងបានចំណាយប្រាក់ សរុប៦សែន៧ម៉ឺន៧ពាន់ ២លានយាន់ប្រាក់ចិន ដែលកើនឡើង៥,៩ភាគរយ និង៧ភាគរយដោយឡែកពីគ្នា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ទំហំទឹកប្រាក់ នៃការលក់សំបុត្រភាព យន្តនិងអ្នកទស្សនាភាពយន្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន សុទ្ធតែបានបង្កើត កំណត់ត្រាថ្មី ទំហំទឹកប្រាក់សរុប នៃការលក់សំបុត្រភាពយន្តចិន នៅឆ្នាំ២០២៥ បានកាន់លំដាប់ថ្នាក់ ទីមួយលើទូទាំងពិភពលោក ដែលលើសពីទ្វីបអាមេរិកខាងជើង ។ ដូចដែលឥស្សរជនវិភាគអន្តរជាតិបានលើកឡើងថា សេដ្ឋកិច្ចបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន បានបញ្ចេញនូវកម្លាំង រស់រវើកច្នៃប្រឌិតថ្មី ក្នុងបរិយាកាសអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ដែលបង្ហាញពីកម្លាំងចលករផ្ទៃក្នុង និងភាពធន់ដ៏ខ្លាំងក្លា នៃទីផ្សារចិន។

សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មានភាពសន្ទុះយ៉ាងខ្លាំង ហើយក៏នាំឱ្យពិភពលោកមានភាពកក់ក្តៅដែរ ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដំបូងបន្ទាប់ពីត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនេះ ប្រជាជនចំនួន១ភាគ៥លើទូទាំងពិភពលោកបានអបអរសាទរបុណ្យចូលឆ្នាំចិនតាមទម្រង់ផ្សេងៗគ្នា ។ លើកម្មវិធី RedNote ដែលជាបណ្តាញទំនាក់ទំនងសង្គមចិន ជនបរទេសបានរៀន សរសេរពាក្យទំនឹមអបអរសាទរបុណ្យចូលឆ្នាំចិន ធ្វើនំគាវនិងរង់ ចាំមើលរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលរួមគ្នាអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាមួយជនជាតិចិន ។

ទន្ទឹមនឹងប្រទេសចិន បើកទូលាយនិង កាត់បន្ថយកម្រិតពន្ធគយជាបន្តបន្ទាប់ “ទំនិញនាំចូលសម្រាប់បុណ្យ ចូលឆ្នាំថ្មីចិន”បានចូលក្នុងបញ្ជីមុខទំនិញបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ ទំនិញរបស់ប្រទេសនានាដូចជា ផ្លែគីវីរបស់ នូវែលហ្សេឡង់ Cherries របស់ឈីលី បង្កងរបស់អូស្ត្រាលីនិងក្ដាមព្រិលទឹកកក របស់រុស្ស៊ីជាដើម បានទទួលប្រជាប្រិយភាពនៅទីផ្សាររបស់ចិន ដែលបំពេញតម្រូវការប្រើប្រាស់គ្រប់បែបយ៉ាងរបស់ជនជាតិចិន ។
មិនត្រឹមតែប៉ុណ្ណោះ ក្រោមការជំរុញ នៃគោលនយោបាយ ដូចជាការផ្តល់ភាពងាយស្រួល ក្នុងការធ្វើទិដ្ឋការជាដើម “China Travel”និង“Chinese New Year (បុណ្យចូល ឆ្នាំថ្មីប្រពៃណីចិន)” បានបំផុសចរន្តកម្ដៅ សម្រាប់ធ្វើទេសចរណ៍ឆ្លងដែន នៅទូទាំងពិភពលោក ។ តាមទិន្នន័យ នៃវេទិកាភាគីទីបីបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២៥នេះ អ្នកទេសចរបរទេស ដែលធ្វើដំណើរ ទៅប្រទេសចិន ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនបានកើន ឡើង១៥០ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបង្កើតកំណត់ត្រាថ្មី ។ ព្រមពេលជាមួយគ្នានេះ អ្នកទេសចរចិន បានទៅធ្វើដំណើរនៅទីក្រុង ជាង២១០០នៅទូទាំងពិភពលោក ។ វេបសាយ World Travel and Tourism របស់អាមេរិកបានវាយតម្លៃថា ទីផ្សារប្រើប្រាស់ទេសចរណ៍ដ៏ខ្លាំងក្លា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន បានចាក់គ្រឹះយ៉ាង រឹងមាំដល់ សេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ រីឯវិបុលភាពនៃទីផ្សាររបស់ចិន នឹងក្លាយជាទីចាប់ ផ្តើមជានិមិត្តសញ្ញា នៃវិបុលភាពក្នុងវិស័យ ទេសចរណ៍ទូទាំងពិភពលោកឆ្នាំនេះ ។
ឆ្លងតាមរយៈការប្រើប្រាស់ ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំថ្មីចិនដ៏សកម្ម អ្នកផងទាំងពួងមិនត្រឹមតែ បានឃើញកម្លាំង រស់រវើកនៃឆ្នាំចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាសក្សី នៃឧត្តមភាពទីផ្សារ ដ៏ធំសម្បើមរបស់ចិនផងដែរ ។ ស្របនឹងការរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅ នៃបច្ចេកទេសឌីជីថល និងសេដ្ឋកិច្ចជាក់ស្តែង និងការពង្រីកថែមមួយ កម្រិតទៀតនៃទីផ្សារប្រើប្រាស់ កម្លាំងរស់រវើកនៃទីផ្សារធំៗរបស់ចិននឹងត្រូវរំលេចចេញកាន់តែច្រើនឡើងៗ ។
“ការចាប់ផ្តើមល្អ” នៃការប្រើប្រាស់ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មីចិន នាំឱ្យអ្នកផងទាំងពួងស្ទាបស្ទង់ នូវសរសៃឈាមសេដ្ឋកិច្ចរបស់ចិន ។ ពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិ បានដំឡើងការប៉ាន់ ប្រមាណចំពោះកំណើន សេដ្ឋកិច្ចចិននៅឆ្នាំ២០២៥និង២០២៦ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ សហគ្រាសបរទេសដូច ជាក្រុមហ៊ុន Sanofi របស់បារាំង និងក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ជាដើមបានពង្រីក ទំហំធ្វើអាជីវកម្ម នៅប្រទេសចិន ហើយស្ថាប័ន ទុនបរទេស ដូចជាក្រុមហ៊ុន HSBC ជាដើមបានចេញផ្សាយចក្ខុវិស័យ វិនិយោគសកល ឆ្នាំ២០២៥ ដែលបន្តមានសុទិដ្ឋិនិយម ចំពោះទីផ្សាររបស់ចិន ។

ផែនការក្នុងមួយឆ្នាំ ត្រូវរៀបចំនៅរដូវផ្ការីក ។ ឆ្លងតាមរយៈបង្អួច នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ពិភពលោកបានឃើញ ប្រទេសចិនមួយ ដែលកាន់តែបើក ទូលាយនិងបរិយាប័ន្ន គឺជាសក្ខីភាពនៃឱកាសនិងកម្លាំង រស់រវើកនៃសេដ្ឋកិច្ចរបស់ចិន ។ នៅឆ្នាំថ្មីនេះ ពិតមែនតែបរិយាកាសខាង ក្រៅនៅតែមានភាពមិនប្រាកដប្រជាក៏ដោយ ក៏ប៉ុន្តែលក្ខខណ្ឌទ្រទ្រង់និងនិន្នាការ ជាទូទៅដែលឆ្ពោះទៅរកភាពល្អប្រសើរ នៃសេដ្ឋកិច្ច របស់ចិនមិនបានកែប្រែទេ ។ ជាមួយនឹងការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ដោយ គ្រប់ជ្រុងជ្រោយ ថែមមួយកម្រិតទៀតនិងពង្រីកការ បើកទូលាយ ចំពោះអន្តរជាតិប្រកប ដោយកម្រិតខ្ពស់ ប្រទេសចិននឹង ជំរុញឱ្យសេដ្ឋកិច្ចបន្តកើនឡើងទៅរកភាពល្អប្រសើរ ដើម្បីអភិវឌ្ឍខ្លួនឯងនិងផ្តល់ផល ប្រយោជន៍ដល់ពិភពលោក ដោយនិន្នាការ កើនឡើងយ៉ាងឆាប់រហ័ស ៕

To Top